ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​លុយ​អាច​ផ្លាស់​ប្តូរ​មនុស្ស​បាន​ដោយ​បែប​ណា?

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​ឮ​ទស្សនៈ​ដែល​រំឭក​មនុស្ស​ម្តង​ហើយ​ម្តងទៀត​ថា «​លុយ​ជា​ប្រភព​នៃ​អ្វី​ៗ​ទាំងអស់​ដែល​មិនល្អ​» ។ មិន​ថា​អ្នក​គិត​ថា​លុយ​ល្អ ឬ​អាក្រក់​ទេ កត្តា​សំខាន់​មួយ​ដែល​ត្រូវ​តែ​ចង​ចាំ គឺ​អ្នក​មិន​អាច​រស់រាន​មានជីវិត​បាន​ឡើយ​ប្រសិនបើ​អ្នក​គ្មាន​លុយ ។ មនុស្ស​ត្រូវការ​លុយ​សម្រាប់​ស្ទើរតែ​គ្រប់​ទាំងអស់​ទៅ​ហើយ​ដើម្បី​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ។…

អ្នក​ប្រហែលជា​ធ្លាប់​ឮ​ទស្សនៈ​ដែល​រំឭក​មនុស្ស​ម្តង​ហើយ​ម្តងទៀត​ថា «​លុយ​ជា​ប្រភព​នៃ​អ្វី​ៗ​ទាំងអស់​ដែល​មិនល្អ​» ។ មិន​ថា​អ្នក​គិត​ថា​លុយ​ល្អ ឬ​អាក្រក់​ទេ កត្តា​សំខាន់​មួយ​ដែល​ត្រូវ​តែ​ចង​ចាំ គឺ​អ្នក​មិន​អាច​រស់រាន​មានជីវិត​បាន​ឡើយ​ប្រសិនបើ​អ្នក​គ្មាន​លុយ ។

មនុស្ស​ត្រូវការ​លុយ​សម្រាប់​ស្ទើរតែ​គ្រប់​ទាំងអស់​ទៅ​ហើយ​ដើម្បី​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ។ លុយ​ជា​ផ្នែក​មួយ​សំខាន់​នៃ​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​ហើយ​អ្នក​ប្រហែលជា​ធ្លាប់​បានលឺ​ពី​ឥទ្ធិពល​របស់​វា​លើ​មនុស្ស​ហើយ ជា​ពិសេស​គឺ​ឥទ្ធិពល​ដែល​អាច​ផ្លាស់​ប្តូរ​មនុស្ស​ទាំងស្រុង ។ ខាងក្រោម​ជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​ការ​ផ្លាស់​ប្តូរ​របស់​មនុស្ស​ដែល​កើត​មាន​ឡើង​ព្រោះតែ​លុយ​៖

១. លុយ​បង្ក​ឲ្យ​មនុស្ស​គិត​ពី​វិសមភាព
ការ​សិក្សា​ជា​ច្រើន​បាន​ប្រទះ​ឃើញ​ថា ពេល​ដែល​មនុស្ស​រក​ចំណូល​បាន​កាន់តែ​ច្រើន ពួក​គេ​ក៏​កាន់តែ​ចាប់ផ្តើម​គិត​ឡើង​វិញ​ពី​វិសមភាព​ដែរ ។ មនុស្ស​មួយ​ចំនួន​គិត​ថា​ព្រោះតែ​ពួក​គេ​ខិតខំ​រក​លុយ​យ៉ាង​ពិបាក អ្នក​ដទៃ​ដែល​មិន​ខិតខំ ឬ​មិន​ធ្វើការ​ទាំងស្រុង​គួរតែ​គោរព​ដល់​ពួក​គេ​ជាដើម ។ ជាមួយ​គ្នា​នេះ​ដែរ ពួក​គេ​អាច​ចាប់ផ្តើម​មាន​អារម្មណ៍​ខឹង ឬ​ស្អប់​មនុស្ស​ដែល​មិន​ខិតខំ​ប្រឹងប្រែង ឬ​មនុស្ស​ដែល​ខ្ជិលច្រអូស​នឹង​ការងារ ។

២. លុយ និង​ការ​មិន​គិតដល់​អ្នក​ដទៃ
ការ​សិក្សា​ជា​ច្រើន​ទៀត​ដែល​រួម​មាន​មួយ​ពី Psychological Science បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ភាគច្រើន​មិន​គិត​ពី​អ្នក​ដទៃ ឬ​បង្ហាញ​ពី​មនុស្សធម៌​ដាក់​អ្នក​ដទៃ​ដូច​មនុស្ស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ទេ ។

៣. លុយ​បង្ក​ឲ្យ​មាន​អាកប្បកិរិយា​មិនល្អ
ការ​សិក្សា​របស់​សាកលវិទ្យាល័យ University of California បាន​បង្ហាញ​ឲ្យ​ដឹង​ថា មនុស្ស​ដែល​មាន​ធនធាន​ច្រើន​ភាគច្រើន​មាន​អាកប្បកិរិយា​មិនល្អ ។ អ្នក​ស្រាវជ្រាវ​បាន​កត់​សម្គាល់ថា វា​មិន​ប្រាកដ​ថា​ពួក​គេ​នឹង​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ទេ ប៉ុន្តែ​ពួក​គេ​អាច​ផ្លាស់​ប្តូរ​អាកប្បកិរិយា​ពេល​ដែល​ទំនាក់ទំនង​ជាមួយនឹង​អ្នក​ដទៃ ។

៤. លុយ​ជាប់​ទាក់ទង​នឹង​ភាព​ញៀន
អ្នក​ស្រាវជ្រាវ​ក៏​បាន​ប្រទះ​ឃើញ​ដែរ​ថា អ្នកមាន​មិន​ប្រាកដ​ថា​ជា​អ្នក​ដែល​ញៀន​នឹង​គ្រឿងញៀន គ្រឿង​ស្រវឹង ឬ​ការ​លេង​ល្បែងស៊ីសង​ទេ ។ ប៉ុន្តែ​ពួក​គេ​ភាគច្រើន​មាន​ទម្លាប់​ទិញ​អ្វី​ដែល​ពួក​គេ​ចង់បាន​ព្រោះ​ពួក​គេ​មិន​ចាំបាច់​ព្រួយបារម្ភ​ច្រើន​ពី​លុយ ។ ហើយ​ទម្លាប់​នេះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់ខ្លួន​សេពគប់​ជាមួយនឹង​របស់​ដែល​មិនល្អ​ដែល​អាច​បង្ក​ជា​ភាព​ញៀន​បាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ