ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​បង្ក្រាប​បទល្មើស​ទាល់តែ​កាច​ខ្លះ​អីចឹង​ហើយ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ សម្រេច​ប្រើ​អាវុធ​បាញ់​៣​គ្រាប់​បំបែ​កង់​ត្រាក់ទ័រ ដែល​កំពុង​តែ​បើក​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​ក្នុង​ដែន​ជម្រកសត្វព្រៃ​សំបូរ ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត ក្រោយ​ពី​មានការ​ប្រទូស​រ៉ាយ​គ្នារ​រវាង​មន្ត្រី​បរិស្ថាន ដែល​ចុះ​ទៅ​ហាមឃាត់ ហើយ​ម្ចាស់​ត្រាក់ទ័រ​បាន​ព្យាយាម​បើក​គេច​។…

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ សម្រេច​ប្រើ​អាវុធ​បាញ់​៣​គ្រាប់​បំបែ​កង់​ត្រាក់ទ័រ ដែល​កំពុង​តែ​បើក​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​ក្នុង​ដែន​ជម្រកសត្វព្រៃ​សំបូរ ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត ក្រោយ​ពី​មានការ​ប្រទូស​រ៉ាយ​គ្នារ​រវាង​មន្ត្រី​បរិស្ថាន ដែល​ចុះ​ទៅ​ហាមឃាត់ ហើយ​ម្ចាស់​ត្រាក់ទ័រ​បាន​ព្យាយាម​បើក​គេច​។

សេចក្តីរាយការណ៍​បន្ត​ថា ស្នូរ​កាំភ្លើង​៣​គ្រាប់​បាន​ផ្ទុះ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៦ កុម្ភៈ ២០២០ នៅ​ក្នុង​ព្រៃ​បរិស្ថាន ស្ថិត​ភូមិ​-​ឃុំ​កោះ​ខ្ញែរ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ដែល​ជា​តំបន់​កំពុង​តែ​ប្រឈម​នឹង​ការ​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ពី​ពលរដ្ឋ ក៏​ដូច​ជា​អ្នកមាន​ឥទ្ធិពល​មួយ​ចំនួន តែ​ការ​ផ្ទុះអាវុធ​នេះ តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ ។

ប្រភព​ព័ត៌មាន​ពី​ស្រុក​សំបូរ​និយាយ​ថា សព្វថ្ងៃ​ការ​ឈូស​ឆាយ កាប់​រើ​រានទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត កំពុង​តែ​កើត​មាន​យ៉ាង​អនាធិបតេយ្យ ក្នុង​តំបន់​ភូមិ​សាស្ត្រ​​ស្រុក​សំបូរ តែ​ការ​បង្ក្រាប​ពី​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​ហាក់ដូចជា​គ្មាន​សកម្មភាព ដោយ​មាន​ប្រភព​ខ្លះ​ថា បណ្តាល​មក​ពី​ត្រូវរ៉ូវ​គ្នា​រវាង​ក្រុម​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុម​អ្នក​កាប់​ទន្ទ្រាន​ខុសច្បាប់​។

ទន្ទឹម​នឹង​ការ​លើក​ឡើង​បែប​នេះ ក្រុម​មន្ត្រី​បរិស្ថាន​ខេត្ត​បាន​និយាយ​ថា ដោយសារ​ខ្វះខាត​កម្លាំង ទើប​ការ​បង្ក្រាប និង​ទប់ស្កាត់​មានការ​យឺត​ពេល និង​ចន្លោះ​ប្រហោង​។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​លោក ឌួ​ង ឆាយ​សា​វុ​ធ បាន​ឲ្យ​ដឹង​ថា ការ​ផ្ទុះអាវុធ​ពី​ក្រុម​មន្ត្រី​បរិស្ថាន​ក្នុង​សម្មភាព​បង្ក្រាប​បទល្មើស​ទន្ទ្រាន​ដី​ព្រៃ​នេះ មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​។ នៅ​ថ្ងៃ​កើត​ហេតុ គឺ​ក្រុម​មន្ត្រី​ដើរ​ល្បាត​បាន​ប្រទះ​ឃើញ​មានការ​ឈូស​ឆាយដី​ព្រៃ​អភិរក្ស ដែន​ជ​ម្រ​ទំហំ​ជាង​៣​ហិ​កតា ហើយ​ក៏​បាន​ធ្វើ​សកម្មភាព​ចុះ​ហាមឃាត់​។ ហើយ​ដី​ព្រៃ​នៅ​ម្តុំ​នោះ​ក៏​ធ្លាប់​បាន​ចុះ​ទៅ​ហាមឃាត់​ម្តង​ហើយពី​ក្រុម​មន្ត្រី​។ ដោយសារ​តែ​មានការ​ប្រទាំង​ប្រ​ទិស​គ្នា រវាង​អ្នក​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ព្រៃ​ជាមួយនឹង​មន្ត្រី​ប្រតិបត្តិការ ទើប​មន្ត្រី​សម្រេច​បាញ់កាំភ្លើង​៣​គ្រាប់​បំបែក​កង់​ត្រាក់ទ័រ ដើម្បី​បញ្ឈប់​សកម្មភាព​បើក​រត់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ