មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ទទួល​បាន​អំណោយ​ឈាម​ពី​សប្បុរសជន​ខ្មែរ​អ៊ិ​ស្លា​ម


ខេត្តកំពង់ឆ្នាំង ៖ មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​បាន​ទទួល​អំណោយ​ឈាម​ពី​សប្បុរសជន ខ្មែរ​អ៊ិ​ស្លា​ម​ចំនួន​៤៣​ប្លោក ក្នុង​ពិធី​បិទ​ការងារ​បូក​សរុប​សន្និបាត​ប្រចាំឆ្នាំ​របស់​សមាគម​មូ​ស្លី​ម អះ​ម៉ា​ឌី​យ៉ា កម្ពុជា ដែល​បាន​ធ្វើ​ឡើង​នៅ​ភូមិ​ខ្នាយ​កកោះ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច​កាលពី​រសៀល​ថ្ងៃ​ទី​១៦ កុម្ភៈ ឆ្នាំ​២០២០ ។

ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​មជាអ្នកបរិច្ចាគឈាម​​​បាន​បញ្ជាក់​ថា ពួក​គាត់​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ជូន​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ជា​រៀង​រាល់​ឆ្នាំ ឱ្យ​តែ​ពេល​ធ្វើ​សន្និបាត​របស់​សមាគម​ម្ដង​ៗ ដោយ​ខ្លះ​ធ្លាប់​ផ្ដល់​ឈាម​ពី​៣​ទៅ​៤​ដង និង​ខ្លះ​ទៀត​ធ្លាប់​ផ្តល់​ពី​៨​ទៅ​៩​ដង​ក៏​មាន​។ ពួក​គាត់​រីករាយ​នឹង​ផ្តល់​ឈាម​ជូន​មន្ទីរពេទ្យ ហើយ​បាន​សង្ឃឹមថា ឈាម​របស់​ពួក​គាត់​នឹង​យក​ទៅ​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស និង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ។ ប្រជាពលរដ្ឋ​ជា​អ្នក​បរិច្ចាគ​ឈាម​នៅ​បាន​បញ្ជាក់​ទៀត​ថា​ការ​បរិ​ភាគ​ឈាម​គឺ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ម្ដងណា​ទេ​។​ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​សុខភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង ។

លោក ម៉ា​ន ម៉ាត់ ប្រធាន​សមាគម​មូ​ស្លី​ម អះ​ម៉ា​ឌី​យ៉ា កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ប្រារ​ព្ឋ​ពិធី​សន្និបាត​ប្រចាំឆ្នាំ​មាន​គោលបំណង​២​ជា​សំខាន់​គឺ ទី​១-​ដើម្បី​ដាស់តឿន​ដល់​សាសនិក​ខ្មែរ​អ៊ិ​ស្លា​ម​ទាំងអស់​ឱ្យ​ប្រតិ​បត្តិ​តាម​ព្រះ និង​ទី​២-​ដើម្បី​ធ្វើ​មនុស្សធម៌ ដោយ​ក្នុង​នោះ មានការ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​កុមារ​កំព្រា ជន​ពិការ ជាដើម ដោយ​មិន​ប្រកាន់ពូជសាសន៍​អ្វី​ឡើយ ហើយ​ការងារ​មនុស្សធម៌​មួយទៀត គឺ​ដើម្បី​ប្រមូល​ឈាម​ពី​សាសនិក​ខ្មែរ​អ៊ិ​ស្លា​ម​យក​ទៅ​ផ្ដល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង សម្រាប់​ទុក​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជួប​គ្រោះថ្នាក់​ក្នុង​ឧបទ្ទវហេតុ​ផ្សេង​ៗ និង​សម្រាប់​ជួយ​ដល់​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ផង​ដែរ ។ សម្រាប់​ឆ្នាំ​២០២០​នេះ ឈាម​ដែល​ប្រមូល​បាន​ពី​សាសនិក​ខ្មែរ​អ៊ិ​ស្លា​ម​បាន​ចំនួន​៤៣​ប្លោក ។

តាម​ការ​បញ្ជាក់​ពី​ក្រុមការងារ​របស់​គ្រូពេទ្យ​ដែល​មក​ទទួលយក​ឈាម​បានឱ្យ​ដឹង​ថា ឈាម ដែល​ទទួល​បាន​ពី​សប្បុរសជន​នៅ​ថ្ងៃនេះ នឹង​យក​ទៅ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ មុន​នឹង​សម្រេច​យក​ទៅ​ផ្តល់​ដល់​អ្នកជំងឺ ។ ឈាម​ទាំងនេះ​នឹង​យក​ទៅ​រក្សា​ទុក​នៅ​បន្ទប់​មាន​សុវត្ថិភាព សម្រាប់​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​ឱ្យ​បាន​ទាន់​ពេលវេលា ។ ជាមួយ​គ្នា​នេះ ក្រុម​គ្រូពេទ្យ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ការ​ផ្តល់​ឈាម​របស់​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​ទាំងអស់ ដែល​បាន​បរិច្ចាគ​ឈាម​ជា​រៀង​រាល់​ឆ្នាំ សម្រាប់​ទុក​ជួយ​សង្គ្រោះ​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម ៕(​កែសម្រួល​ដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ