ក្រុមបាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​​ខេត្ត​ព្រះ​សីហ​នុ A នៅ​តែ​បន្ត​គ្រង​តំណាង​ជើងឯក​ប្រចាំ​មណ្ឌល​នៃ​ព្រឹត្តិ​ការណ៍​​បាល់ទាត់ Tiger Street Football 2020


ខេត្តកំពត ៖ ព្រឹត្តិការណ៍​បាល់ទាត់ Tiger Street Football 2020 មណ្ឌល​ខេត្តកំពត ដែល​ជា​មណ្ឌល​ទី​៦ គឺ​បាន​រក​ឃើញ​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​១៥០០​ដុល្លារ​ហើយ គឺ​ក្រុមបាល់ទាត់​អគ្គស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ A បន្ទាប់​ពី​ដំណើរការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​២​ថ្ងៃ​នៅ​ទីលាន​បាល់ទាត់​ដងព្រែក​ខេត្តកំពត​។ ទម្រាំ​ក្លាយ​ជា​ជើងឯក​ប្រចាំ​មណ្ឌល​កំពត ក្រុមបាល់ទាត់​អគ្គស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ A បាន​ទម្លាក់​ក្រុម​ខ្លាំង​ជា​បន្តបន្ទាប់​រហូត​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ល្ងាច​ថ្ងៃអាទិត្យ បាន​បន្ត​យក​ឈ្នះ​ក្រុមបាល់ទាត់​ក្តាមថ្ម B ដោយ​លទ្ធផល​៣​ទល់​១ ក្លាយជា​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកំពត​។

ជុំវិញ​ការ​បន្ត​គ្រង​តំណាង​ជើងឯក​មណ្ឌល​ខេត្ត​ជាប់មាត់​សមុទ្រ​ជា​បន្ត លោក លំ តាំង ប្រធាន​ក្រុមបាល់ទាត់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ A បាន​ថ្លែង​បញ្ជាក់​ថា កត្តា​ដែល​ជម្រុញ​ឲ្យ​ក្រុម​ខ្លួន​នៅ​តែ​រក្សា​បាន​តំណែង​ជើងឯក​ជា​បន្តបន្ទាប់​នេះ ក៏​ព្រោះតែ​ក្រុម​យើង​បាន​លេង​សហ​ការ​គ្នា​បាន​យ៉ាង​ល្អ ទាំង​ទម្រង់​លេង និង​សាមគ្គីភាព​ក្នុង​ក្រុម​បាន​ល្អ​ទើប​ធ្វើ​ឲ្យ​ក្រុម​អាច​ដណ្តើម​បាន​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​បន្ត​ទៀត​នៅ​រាជធានី​ភ្នំពេញ​។ ប្រធាន​ក្រុម​រូប​នេះ​ជឿជាក់​ថា ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ដែល​ជា​ការ​ប្រកួត​ដណ្តើម​ប្រាក់​រង្វាន់​ច្រើន​ក្រុម​របស់​ខ្លួន នឹង​នៅ​តែ​បន្ត​គ្រង់​តំណែង​ជើងឯក​ថ្នាក់​ជាតិ​ជា​លើក​ទី​២ ពិសេស​បាន​ជួប​ការ​លេង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ជាមួយ​តារាបាល់ទាត់​ពិភពលោក គឺ លោក Rio Ferdinand​។

សម្រាប់​មណ្ឌល​ខេត្តកំពត ដែល​ជា​មណ្ឌល​ទី​៦​នេះ គឺ​ត្រូវ​ចំរាញ់​ជ្រើសរើស​ក្រុម​ខ្លាំង​ចំនួន​៦​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០ ហើយ​ក្រុម​ទាំង​៦​ដែល​ឈ្នះ​កៅអី​ឡើង​ទៅ​នោះ មាន អគ្គស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ A ជើងឯក​ប្រចាំ​មណ្ឌល ក្រុម​ក្តាមថ្ម B ជើងឯក​រង ក្រុមបាល់ទាត់ Jack sport A ចំណាត់ថ្នាក់​លេខ​៣ ក្រុម Texas LT ចំណាត់ថ្នាក់​លេខ​៤ ក្រុមបាល់ទាត់ Osakho FC B ចំណាត់ថ្នាក់​លេខ​៥ និង​ក្រុមបាល់ទាត់ ស្នងការដ្ឋាន នគរបាល​ខេត្តកំពត (C) ចំណាត់​លេខ​៦​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌល​ទី​៦ មាន​ខេត្ត​ចូលរួម​ចំនួន​៤ មាន​ដូច​ជា ព្រះ​សីហ​នុ កែប កោះកុង និង​កំពត​ម្ចាស់ផ្ទះ​សរុប​ក្រុម​ចូលរួម​ចំនួន​៦០​ក្រុម​។ បន្ទាប់​ពី​មណ្ឌល​កំពត នឹង​បន្ត​ទៅ​មណ្ឌល​ទី​៧ គឺ មណ្ឌល​ខេត្តតាកែវ ដែល​មាន​៣ ខេត្ត​ចូលរួម គឺ​ព្រៃវែង ស្វាយ​រៀង និង​តាកែវ​ម្ចាស់ផ្ទះ ដោយ​ធ្វើការ​ប្រកួត​នៅ​ថ្ងៃ​ទី​២២​ដល់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០​។ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH.

ស្តែង​ចេញ​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ