ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ងាយ​ៗ​អាច​ជួយ​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក​បាន

4 ឆ្នាំ មុន

ប្រសិនបើ​អ្នក​ជួប​ការ​លំបាក​ក្នុង​ការ​រក្សា​ទម្លាប់​ល្អ​ៗ​នោះ អ្នក​ប្រហែលជា​គិត​ច្រើន​ពេក​ហើយ ។ យោង​ទៅ​តាម​អ្នក​វិទ្យាសាស្ត្រ​ម្នាក់​ផ្នែក​អាកប្បកិរិយា​មនុស្ស​នៅ​សាកលវិទ្យាល័យ Stanford University ដែល​បាន​សិក្សា​ពី​ការ​រក្សា​ទម្លាប់​អស់​ជិត ៣០​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា កត្តា​សំខាន់​ដែល​នាំ​មនុស្ស​ទៅ​រក​ភាព​ជោគជ័យ គឺ​ការ​គិត​ជា​ជំហាន​តូច​ៗ​ពេល​ដែល​ចង់​មាន​ទម្លាប់​ថ្មី…

ប្រសិនបើ​អ្នក​ជួប​ការ​លំបាក​ក្នុង​ការ​រក្សា​ទម្លាប់​ល្អ​ៗ​នោះ អ្នក​ប្រហែលជា​គិត​ច្រើន​ពេក​ហើយ ។ យោង​ទៅ​តាម​អ្នក​វិទ្យាសាស្ត្រ​ម្នាក់​ផ្នែក​អាកប្បកិរិយា​មនុស្ស​នៅ​សាកលវិទ្យាល័យ Stanford University ដែល​បាន​សិក្សា​ពី​ការ​រក្សា​ទម្លាប់​អស់​ជិត ៣០​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា កត្តា​សំខាន់​ដែល​នាំ​មនុស្ស​ទៅ​រក​ភាព​ជោគជ័យ គឺ​ការ​គិត​ជា​ជំហាន​តូច​ៗ​ពេល​ដែល​ចង់​មាន​ទម្លាប់​ថ្មី ។

លោក​បណ្ឌិត ហ្វ​ក (Fogg) បាន​និយាយ​ថា លោក​បាន​ប្រទះ​ឃើញ​ថា​មនុស្ស​មាន​គោលដៅ​ធំ​ពេក​ដែល​ភាគច្រើន​ធ្វើ​ឲ្យ​ពួក​គេ​បរាជ័យ​ក្នុង​ការ​បង្កើត​ទម្លាប់​ល្អ​ៗ ។ ឧទាហរណ៍​ដូច​ជា​អ្នកមាន​គោលដៅ​ផឹកទឹក​ឲ្យ​បាន​ប្រមាណ ២​លី​ត្រ​ជា​រៀងរាល់ថ្ងៃ គន្លឹះ​នៃ​ការ​សម្រេច​គោលដៅ​នេះ គឺ​ការ​ផឹកទឹក​បន្តិច​ម្តង​ៗ​ជា​រៀង​រាល់​ព្រឹក ។ ការ​ដើរ​ជា​ជំហាន​តូច​ៗ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ងាយ​នឹង​រៀន​បាន និង​រក្សា​ទម្លាប់​ថ្មី​បាន​យូរ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ការ​រក្សា​ទម្លាប់​ឲ្យ​បាន​យូរ​តម្រូវ​ឲ្យ​មនុស្ស​អបអរ​ខ្លួនឯង​ពេល​ដែល​សម្រេច​បាន​ទម្លាប់​ល្អ​ៗ ។
ទម្លាប់​មួយ​ដែល​មនុស្ស​តែងតែ​ចាប់អារម្មណ៍​ចង់​រៀនសូត្រ គឺ​ទម្លាប់​ដែល​អាច​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​របស់​មនុស្ស​ដែល​អាច​ជួយ​ឲ្យ​ពួក​គេ​បង្កើត​បាន​លទ្ធផល​ល្អ​ជាង​មុន ឬ​បំពេញ​កិច្ចការ​ក្នុង​រយៈពេល​ខ្លី​ជាង​មុន​ជាដើម ។ យោង​ទៅ​តាម​ការ​សិក្សា​របស់​លោក ហ្វ​ក ខាងក្រោម គឺជា​ទម្លាប់​តូច​ៗ​ដែល​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​ខាងលើ​៖

១. បន្ទាប់​ពី​អង្គុយ​នៅ​តុ​ធ្វើការ​ហើយ អ្នក​ត្រូវ​តែ​ទុក​ទូរស័ព្ទ​ចោល ឬ​បិទ​សំឡេង​រំខាន ។
២. បន្ទាប់​ពី​ចូល​មក​ដល់​ការិយាល័យ​ហើយ អ្នក​ត្រូវ​រៀន​ចំ​របស់​មួយ​ដែល​មិន​រៀបរយ ។
៣. បន្ទាប់​ពី​អាន​អ៊ីមែល​របស់​អ្នក​អស់ហើយ អ្នក​ត្រូវ​តែ​បិទ​ឈប់​មើល​អ៊ីមែល​របស់​អ្នក ។
៤. បន្ទាប់​ពី​បើក​កម្មវិធី Word ហើយ អ្នក​ត្រូវ​តែ​បិទ​កម្មវិធី​ដទៃ​ដែល​មាន​លើ​កុំព្យូទ័រ​របស់​អ្នក ។
៥. បន្ទាប់​ពី​អ្នក​ប្រទះ​ឃើញ​ថា​ខ្លួន​ចាប់ផ្តើម​លេង​ហ្វេ​ស​ប៊ុ​កដោយ​មិនដឹង​ខ្លួន​ហើយ អ្នក​ត្រូវ​តែ​ទុក​ទូរស័ព្ទ ឬ​បិទ​គេហទំព័រ​ទាំងស្រុង ។
៦. បន្ទាប់​ពី​អ្នក​អង្គុយ​ក្នុង​កិច្ចប្រជុំ​មួយ​ហើយ អ្នក​ត្រូវ​តែ​សរសេរ​ពី​ប្រធានបទ កាលបរិច្ឆេទ និង​វត្តមាន​របស់​មនុស្ស​ដែល​ចូលរួម​នៅ​ផ្នែក​ខាងលើ​នៃ​កំណត់​ត្រា​របស់​អ្នក ។
៧. បន្ទាប់​ពី​ប្រទះ​ឃើញ​ថា​អ្នក​កំពុង​តែ​និយាយ​ទូរស័ព្ទ​យូរ​ជាង​ការ​រំពឹង​ទុក អ្នក​ត្រូវ​និយាយ​ថា «​វា​ពិតជា​ការ​សន្ទនា​ដ៏​ល្អ​ពិតមែន ប៉ុន្តែ​ខ្ញុំ​ត្រូវ​ដាក់​ទូរស័ព្ទ​ចុះ​ហើយ ។ តើ​មាន​អ្វី​ដែល​សំខាន់​តែ​យើង​មិន​ទាន់​បាន​និយាយ​ទេ?» ។
៨. បន្ទាប់​ពី​អ្នក​អាន​អ៊ីមែល​ដែល​សំខាន់​ៗ​ហើយ អ្នក​ត្រូវ​រក​ឯកសារ​សម្រាប់​កិច្ចការ​មួយ​នោះ​ភ្លាម ។
៩. បន្ទាប់​ពី​អ្នក​បាន​អាន​អ៊ីមែល​ដែល​អ្នក​មិន​អាច​ឆ្លើយ​តប​ភ្លាម​ៗ​ហើយ អ្នក​ត្រូវ​តែ​ដាក់​ថា​អ្នក​មិន​បាន​អាន​វិញ ។
១០. បន្ទាប់​ពី​អ្នក​អាន​អ៊ីមែល​ដែល​ត្រូវការ​ការ​ឆ្លើយ​តប​ភ្លាម​ៗ​ហើយ អ្នក​នឹង​ឆ្លើយ​តប​ថា «​ទទួល​បាន ។ ខ្ញុំ​នឹង​ត្រួតពិនិត្យ និង​ឆ្លើយ​តប​ក្នុង​ពេល​ឆាប់​ៗ» ។
១១. បន្ទាប់​ពី​អ្នក​ចាក​ចេញពី​ការិយាល័យ អ្នក​នឹង​រំ​ឮ​ក​ពី​ភាព​ជោគជ័យ​មួយ​ដែល​អ្នក​បាន​សម្រេច​ក្នុងថ្ងៃនេះ ។
១២. ពេល​ដែល​អ្នក​ដើរ​ដល់​ផ្ទះ​ហើយ អ្នក​នឹង​ទុក​សោរ​នៅ​កន្លែង​ដដែល ។
លោក ហ្វ​ក ផ្តល់​យោបល់​ឲ្យ​អ្នក​រំ​ឮ​ក​ពី​សកម្មភាព​នេះ​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ ដើម្បី​ជួយ​ឲ្យ​អ្នក​ចង​ចាំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ