ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និមន្ត​ព្រះ​ស​ង្ឈ​សូត្រ​មន្ត​ប្រោះព្រំ​តាម​ផ្លូវជាតិ​លេខ​៦ ដើម្បី​បញ្ចៀស​គ្រោះ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖​ ​នា​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ លោក​វ​សេនីយ៍​ឯកមាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​កងកម្លាំង​នគរបាល​ផ្នែក​សណ្តាប់​ធ្នាក់​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ…

ខេត្តបន្ទាយមានជ័យ ៖​ ​នា​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ លោក​វ​សេនីយ៍​ឯកមាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​កងកម្លាំង​នគរបាល​ផ្នែក​សណ្តាប់​ធ្នាក់​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប៉ៅ មិច អធិការរង ទទួល​ផែ្ន​ក​សណ្តាប់ធ្នាប់​ចរាចរណ៍ ដឹកនាំ​កម្លាំង​ជំនាញ​ចំនួន​៥​នាក់ និង​និមន្ត​ព្រះសង្ឃ​ចំនួន​៥​អង្គ សូត្រ​មន្ត​ប្រោះព្រំ​នៅ​ស្រុក​ព្រះនេត្រព្រះ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ព្រំប្រទល់​ក្រុង​សិរី​សោភ័ណ​ដល់​ព្រំប្រទល់​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​ដើម្បី​បញ្ចៀស​គ្រោះកាច និង​បណ្តេញ​ឧបទ្រពចង្រៃ​ចេញ​ឲ្យ​ឆ្ងាយ កុំ​ឲ្យ​ប្រជាពលរដ្ឋ​​ជួប​បញ្ហា​គ្រោះថ្នាក់​​ផ្សេង​ៗ​ពេល​​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជាតិ​លេខ​៦​នេះ​ និង​សូម​ឲ្យ​មាន​សេចក្ដីសុខ​សេចក្ដីចម្រើន​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​ចាប់ពី​ព្រំប្រទល់​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ រហូត​ទៅ​ដល់​ព្រំប្រទល់​ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប​។

​ជាមួយ​គ្នា​នោះ​ដែរ លោក​មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះ​នេ​ព្រះ​ក៏​បាន​អំពាវនាវ​ដល់​អ្នកបើកបរ​យានយន្ត​ទាំងអស់ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ពេល​បើកបរ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ទាំង​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ ពេល​បើកបរ​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវាត់ ពេល​បើក បរ​មិន​ត្រូវ​វ៉ា​ជែង​និង​បើក​លើស​ល្បឿន​កំណត់​ឡើយ ។ ដើម្បី​សុវត្ថិភាព​ពេល​បើកបរ គឺ​ចាប់ផ្តើម​ពី​អ្នកបើកបរ​គោរព​ច្បាប់​ចរាចរណ៍ ។

សូម​បញ្ជាក់​ថា ស្រុក​ព្រ​នេត្រ​ព្រះ គឺជា​ស្រុក​មួយ​ក្នុង​ចំណោម​ស្រុក ក្រុង ទាំង​៩ ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​តែង​កើត​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ។ បើ​យោង​តាម​ការ​ប្រជុំ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ទាក់ទង​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កន្លង​មក​នោះ គឺ​ស្រុក ក្រុង​ដែល​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាងគេ គឺ​ស្រុក​មង្គល​បូ​រី ស្រុក​ព្រះនេត្រព្រះ ស្រុក​ស្វាយចេក ស្រុក​អូរ​ជ្រៅ ស្រុក​ថ្មពួក និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នង​ការ​នគរបាល​ខេត្ត ក៏​បាន​ណែនាំ​ដល់​លោក​អធិការ​នគរបាល​ស្រុក ក្រុង កំណត់​ទីតាំង​និង​ចំណុច​ដែល​តែង​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់​ជាងគេ ដោយ​ដាក់​ស្លាក​សញ្ញា​ឬ​ក៏​ដាក់​កម្លាំង​នគរបាល​ចរាចរណ៍​នៅ​ប្រចាំការ​ទីនោះ ដើម្បី​ពញ្ញាក់​ស្មារតី​អ្នកបើកបរ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​នោះ និង​ម្យ៉ាងវិញទៀត​ក្នុង​១​ឆ្នាំ​ម្តង​ឲ្យ​លោក​អធិការ​និមន្ត​ព្រះ​សូត្រ​និមន្ត​ប្រោះព្រំ​តាម​ដងផ្លូវ​ដើម្បី​រំដោះគ្រោះ​ចង្រៃ​ជាដើម ៕ (​កែស​ម្រូ​ល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ