ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​គ្រុនផ្តាសាយ​បក្សី ខណៈ​ប្រទេស​វៀតណាម​ខាងត្បូង​កំពុង​ផ្ទះ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ឆ្លង​ជំងឺផ្តាសាយបក្សី ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម ។ ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ឆ្លង​ជំងឺផ្តាសាយបក្សី ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម ។ ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត ជិត​២​ពាន់​នាក់ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ នៅ​វិទ្យា​ន​ជាតិ​អប់រំ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កំណើន​វិស័យ​កសិកម្ម ស្ថិត​នៅ​ក្នុង​កម្រិត​ទាប ប៉ុន្តែ​យើង​ជិត​ធ្វើ​សន្និបាត​ប្រចាំឆ្នាំ​ហើយ ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា សម្តេច​ទទួល​ព័ត៌មាន​ជំងឺ​គ្រុនផ្តាសាយ​បក្សី​បាន​កំពុង​ផ្ទុះ​ឡើង​នៅ​ប្រទេស​វៀតណាម​ភាគ​ខាងត្បូង ។ ដូច្នេះ​ត្រូវ​រក​វិធានការ​ទប់ស្កាត់​ជា​មុន ។ ព្រោះ​បញ្ហា​ជំងឺ​កើត​ទៅ​កើតមក ដោយសារ​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ ។

សម្តេច​បញ្ជាក់​ថា ៖«​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ថា ជំងឺ​គ្រុនផ្តាសាយ​បក្សី​នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​អី​ញ្ចឹ​ង​ទេ យើង​ត្រូវ​ប្រយ័ត្នប្រយែង ។ ប្រយ័ត្ន​អំពី​រឿង​មាន់នៅ​ខាង​វៀតណាម ដោយ​ខាង​វៀតណាម​ខ្លាច​គេ​សម្លាប់​មាន់​ក៏​ប្រឹង​លក់​មក​ខាង​កម្ពុជា ពេល​នោះ​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ចូល​មក​កម្ពុជា ។ យ៉ាងណា​ក្តី សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​បញ្ហា​ជំងឺ​ដែល​កើតឡើង​ម្តង​ៗ​មិន​មាន​អ្វី​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ថ្មី​នោះ គឺជា​ការ​ភ័យ​ខ្លាច​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ