Casillas ប្រកាស​ពី​ការ​ឈរឈ្មោះ​ធ្វើ​ធំ​នៅ​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ


Iker Casillas បាន​ប្រកាស​ពី​គោលបំណង​របស់​ខ្លួន ក្នុង​ការ​ឈរឈ្មោះ​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រទេស​អេ​ស្ប៉ា​ញ (RFEF) ។ អ្នកចាំទី​ក្រុម FC Porto នៅ​មិន​ទាន់​ចូល​និវត្តន៍​ជា​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្តែ​រូប​លោក​បាន​ជូនដំណឹង​ដល់​ក្លិប អំពី​ការ​សម្រេចចិត្ត​របស់​ខ្លួន ហើយ​ក៏​បាន​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្លិប​ផង​ដែរ​។

បុរស​វ័យ​៣៨​ឆ្នាំ​រូប​នេះ មិន​បាន​បង្ហាញខ្លួន​ឱ្យ Porto ចាប់តាំងពី​ខែមេសា ឆ្នាំ ២០១៩ បន្ទាប់​ពី​មាន​ជម្ងឺ​គាំងបេះដូង​អំឡុង​ពេល​ហ្វឹកហាត់​កាលពី​ខែឧសភា​។​ឥឡូវនេះ​អតីត​អ្នក​ចាំ​អេ​ស្ប៉ា​ញ​ដែល​ឈ្នះ​ពាន World Cup ក្នុង​ឆ្នាំ​២០១០ បានកំណត់​គោលដៅ ដើម្បី​ឈ្មោះ​ជា​ប្រធាន RFEF ដែល​បច្ចុប្បន្ន​លោក Luis Rubiales កំពុង​កាន់កាប់ ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី នឹង​ត្រូវធ្វើ​ឡើង​នៅ​ចុងឆ្នាំ​នេះ ។

ក្នុង​សេចក្តី​ប្រកាស​របស់ Casillas នៅ​លើ​បណ្តាញ​សង្គម Twitter បាន​និយាយ​ថា «​បាទ​, ខ្ញុំ​នឹង​ឈរឈ្មោះ​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ នៅ​ការ​បោះ​ឆ្នោត​ខាង​មុខ​។​យើង​រួម​គ្នា ដើម្បី​ឱ្យ​សហព័ន្ធ​របស់​យើង​ក្លាយជា​កម្រិត​បាល់ទាត់​ល្អ​បំផុត​នៅ​លើ​ពិភពលោក​»​ ៕

ប្រភព​៖ BBC , កែសម្រួល​ដោយ ៖ សំណាង

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ