ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះលែងវិញហើយ! ក្រុម​អ្នកលេងល្បែងបញ្ជល់មាន់​ ក្រោយឃាត់ខ្លួនរយៈពេលខ្លី​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អ្នកលេង​ល្បែង​បញ្ជល់មាន់​ចំនួន​៧​នាក់ ត្រូវ​នគរបាល​ស្រុក​ស្អាង ដោះ​លែងអោយ​មាន​សេរីភាព​ឡើង​វិញ​ទាំង​យប់ ក្រោយ​ឃាត់ខ្លួន​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ ក្រុម​អ្នកលេង​ល្បែង​បញ្ជល់មាន់​ទាំង​៧​នាក់​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ…

ខេត្តកណ្តាល ៖ អ្នកលេង​ល្បែង​បញ្ជល់មាន់​ចំនួន​៧​នាក់ ត្រូវ​នគរបាល​ស្រុក​ស្អាង ដោះ​លែងអោយ​មាន​សេរីភាព​ឡើង​វិញ​ទាំង​យប់ ក្រោយ​ឃាត់ខ្លួន​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ ក្រុម​អ្នកលេង​ល្បែង​បញ្ជល់មាន់​ទាំង​៧​នាក់​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ នៅ​ចំណុច​ចំការ​ស្វាយ​គ្មាន​ម្ចាស់ ស្ថិត​ក្នុងភូមិ​ព្រែក​កែវ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល ។

លោក​វរសេនីយ៍ លន ច​ន្ថា អធិការរង​នគរបាល​ស្រុក​ស្អាង បាន​ប្រាប់​អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ នេះ ថា ក្រុម​អ្នកលេង​ល្បែង​ទាំង​៧​នាក់​ខាងលើ​នេះ ត្រូវ​បាន​ដោះ​លែងអោយ​មាន​សេរីភាព​វិញ​ហើយ ដោយ​បាន​សុំ​គោលការណ៍​ពី​ខាង​តុលាការ​ខេត្តកណ្តាល ។ ចំណែក​ម៉ូតូ​ចំនួន​៧​គ្រឿង គឺ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​នីតិវិធី ។

តាម​របាយការណ៍​ពី​សមត្ថកិច្ច​បាន​បង្ហាញ​ថា ជនសង្ស័យ​ទាំង​៧​ខាងលើ​នាក់ រួម​មាន ១-​ឈ្មោះ ឡា​ង សា​រឹម ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ មុខរបរ​កសិករ ២-​ឈ្មោះ ម៉ែ​ន ល័​ក្ខ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​តុ ៣-​ឈ្មោះ ម៉ៅ ម៉ុ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ៤-​ឈ្មោះ ទុ​យ ចា​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ៥-​ឈ្មោះ ម៉ែ​ន ថន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ ៦-​ឈ្មោះ គី​ម ដែន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ ។ ជនសង្ស័យ​ទាំង​៦​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ៧.​ឈ្មោះ ចាន់ តារា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល ។ ចំណែក​វត្ថុ​តាង​ដកហូត​បាន​រួម​មាន មាន់​ជល់​ចំនួន​២​ក្បាល​, ស្កុ​តរុំ​ត​ខ្នាយ​មាន់​មួយ​ចំនួន​, កង់​ចំនួន​១​គ្រឿង​, ម៉ូតូ​ចំនួន​៧​គ្រឿង ។

សូម​បញ្ជាក់​ថា ក្រោយ​មាន​ប្រជាពលរដ្ឋ​ល្អ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា មាន​គេ​លេង​ជល់​មាន់​នោះ ទើប​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កោះ​ខែល និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ព្រែក​គយ ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់ រួម​និង​វត្ថុ​តាង​ដូច​មាន​ខាងលើ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ