ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ជំរុញ​ពលរដ្ឋ​ដាំ​បន្លែ​ធម្មជាតិ ដោយ​កាត់​បន្ថយ​នាំ​ចូល​ពី​ក្រៅប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​នឹង​កាត់​បន្ថយ​ការ​នាំ​បន្លែ ត្រី សាច់ ពី​ប្រទេស​ខាងក្រៅ​ដោយ​ជំរុញ​ការ​ដាំ​ដុះ និង​ចិញ្ចឹមសត្វ​ក្នុងស្រុក…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​នឹង​កាត់​បន្ថយ​ការ​នាំ​បន្លែ ត្រី សាច់ ពី​ប្រទេស​ខាងក្រៅ​ដោយ​ជំរុញ​ការ​ដាំ​ដុះ និង​ចិញ្ចឹមសត្វ​ក្នុងស្រុក ដោយ​មិន​ចំនុះ​លើ​ទីផ្សារ​ខាងក្រៅ​ទេ ហើយ​កាត់​បន្ថយ​ការ​នាំ​ចេញ និង​មិន​តម្រូវ​ឲ្យ​ប្រើ​គីមី​ច្រើន ខណៈ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង ដើម្បី​យក​មក​ផ្គត់ផ្គង់​រាប់រយ​តោន​ក្នុង​មួយ​ថ្ងៃ​ៗ​នោះ ។

សម្តេច​តេ​ជោ បាន​ថ្លែង​នៅ​ក្នុង​ឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត បញ្ចប់​ការ​សិក្សា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ​នេះ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​តទៅ​នឹង​ត្រូវ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ធ្វើការ​ដាំ​ដុះ​ដោយ​មិន​ឲ្យ​ប្រើ​សារធាតុ​គីមី ហើយ​ត្រូវ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ខាងក្រៅ​ដែល​បាន​ប្រើប្រាស់​គីមី​ច្រើន​នោះ ។

ការ​ប្រកាស​របស់​រាជរដ្ឋាភិបាល​បន្ទាប់​ពី​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តាល​ខេត្ត​មួយ​ចំនួន​បាន​ដាំ​បន្លែង​ហើយ​គ្មាន​ទីផ្សារ ពិសេស​នោះ​ចុះថោក​ធ្វើ​ពួក​គាត់​ខាតដើម រហូត​ដ​លើ​ជំពាក់​បំណុល​ធនាគារ​ក៏​មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ