ក្រោយ Man City ត្រូវ UEFA ពិន័យស្រាប់តែ Arsene Wenger បោះសម្តីដូច្នេះ
11 ខែ មុន
អតីតអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បាននិយាយក្នុងកីឡាអ្នកឈ្នះពិត គឺជាអ្នកដែលគោរពតាមច្បាប់ ការថ្លែងបែបនេះបន្ទាប់ពីរឿងរ៉ាវរបស់ក្លិប Man City…
អតីតអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បាននិយាយក្នុងកីឡាអ្នកឈ្នះពិត គឺជាអ្នកដែលគោរពតាមច្បាប់ ការថ្លែងបែបនេះបន្ទាប់ពីរឿងរ៉ាវរបស់ក្លិប Man City បានផ្ទុះឡើងដោយត្រូវបានពិន័យ ២រដូវកាលរាល់ការប្រកួតទាំងអស់របស់ UEFA ជុំវិញការរំលោភលើច្បាប់ Financial Fair Play ។
បុរសជនជាតិបារាំងវ័យ៧០ឆ្នាំ បានរិះគន់លើក្លិប Man City អំពីការចំណាយខ្ពស់របស់ពួកគេដោយខុសនឹងច្បាប់ នៅពេលដែលរូបលោកនៅជាអ្នកចាត់ការក្រុម Arsenal ដែលគ្រានោះ Man City បានចុះហត្ថលេខាលើតារាកំពូលៗរបស់លោកជាច្រើនរួមមាន Emmanuel Adebayor, Kolo Toure, Samir Nasri, Gael Clichy និង Bacary Sagna ។
ក្លិបមេឃខៀវ Man City ត្រូវបានដឹងថា ចាប់ផ្តើមចំណាយប្រាក់យ៉ាងច្រើនសម្រាប់ការផ្ទេរកីឡាករ ចាប់តាំងពីមហាសេដ្ឋីអារ៉ាប់លោក Sheikh Mansour ចូលកាន់តំណែងជាម្ចាស់ក្លិបក្នុងឆ្នាំ២០០៨ ។
លោក Arsene Wenger បានថ្លែងក្នុងកម្មវីធីប្រគល់ពានរង្វាន់ Laureus World Sports Awards ថា «Man City បានទិញកីឡាកររបស់ខ្ញុំទាំងអស់!»។