Pep «​ទោះបីជា​ពួក​គេ​ដាក់​យើង​ឱ្យ​លេង​ក្នុង​លី​គ​ទី​២ ក៏​ខ្ញុំ​នឹង​បន្ត​នៅ​ទី​នេះ​»


លោក Pep Guardiola បាន​សង្កត់ធ្ងន់​ថា លោក​គ្មាន​បំណង​ចាក​ចេញពី​ក្លិប Manchester City នោះ​ទេ បើ​ទោះបីជា​ក្លិប​នេះ​ត្រូវ​រង​បម្រាម​មិន​ឱ្យ​ចូលរួម​ពានរង្វាន់​ទាំង​ពីរ​របស់ UEFA រយៈពេល​២​ឆ្នាំ​យ៉ាងណា​ក្តី ។

សូម​បញ្ជាក់​ថា កិច្ចសន្យា​របស់​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​នឹង​ត្រូវ​ផុតកំណត់​នៅ​ក្នុង​ឆ្នាំ​២០២១ ខាង​មុខ ខណៈ​រូប​លោក​ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​ចាក​ចេញពី​ក្លិប​នេះ ។

បើ​តាម​ប្រភព​ពី Sky Sports បានឱ្យ​ដឹង​ថា លោក Pep Guardiola បាន​ប្រាប់​ទៅ​កាន់​កីឡាករ​របស់​ខ្លួន​ថា «​ក្រឡេក​មក​មើល​លី​គ​ដែល​យើង​កំពុង​លេង​ខ្ញុំ​នឹង​នៅ​ទី​នេះ ។ ទោះបីជា​ពួក​គេ​ដាក់​យើង​ឱ្យ​លេង​ក្នុង​លី​គ​ទី​២​ក៏​ខ្ញុំ​នឹង​បន្ត​នៅ​ទី​នេះ​ដែរ ។ នេះ​ជា​ពេលវេលា​សំរាប់​យើង​ត្រូវ​នៅ​ជាមួយ​គ្នា​»​។

មិនតែប៉ុណ្ណោះ​គ្រូបង្វឹក​ខាងលើ​ក៏​បាន​បញ្ជាក់​ថា កីឡាករ​ឆ្នើម​របស់​លោក​គឺ Raheem Sterling ក៏​នឹង​មិន​ចាកចេញ​ក្លិប​ម្ចាស់​ជើងឯក​លី​គ​រដូវ​កាល​មុន​មួយ​នេះ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ