ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​សត្វ​ខ្លាឃ្មុំ​តូច​១​ក្បាល ​ត្រូវ​ប្រគល់​ឱ្យ​ក្រុមការងារ​អនុវត្ត​ច្បាប់​ចល័ត (វីដេអូ​)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រុមការងារ​អនុវត្ត​ច្បាប់​ចល័ត បាន​ទទួល​កូន​សត្វ​ខ្លាឃ្មុំ​តូច​ចំនួន​១​ក្បាល ពី​អង្គការ​ការ​ពារ​សត្វព្រៃ​អូរ​តាំង​ឡាំង…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រុមការងារ​អនុវត្ត​ច្បាប់​ចល័ត បាន​ទទួល​កូន​សត្វ​ខ្លាឃ្មុំ​តូច​ចំនួន​១​ក្បាល ពី​អង្គការ​ការ​ពារ​សត្វព្រៃ​អូរ​តាំង​ឡាំង ដែល​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​មេ​ម៉​ង់ ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា យក​ទៅ​ប្រគល់​ឲ្យ​អង្គការ​នេះ ក្នុង​បំណង​បន្ត​ការពារ និង​អភិរក្ស​។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ទីរ​បរិស្ថាន​កូន​សត្វ​ខ្លាឃ្មុំ​នេះ​ប្រគល់​ឲ្យ​អង្គការ សម្ព័ន្ធមិត្ត​សត្វព្រៃ ដើម្បី​បន្ត​ការ​ថែទាំ​។

គួរ​បញ្ជាក់​ថា តាម​សៀវភៅ​ថនិកសត្វ​កម្ពុជា​បាន​សរសេរ​ថា ខ្លាឃ្មុំ​តូច​អាច​រស់នៅ​តាម​ព្រៃស្រោង និង​ព្រៃ​ពាក់កណ្តាល​ស្រោង​។ ខ្លាឃ្មុំ​តូច​ជា​សត្វ​ពូកែ​ឡើងដើមឈើ ហើយ​វា​ក៏​មាន​លក្ខណៈ​ជីវសាស្ត្រ​ដូច​ខ្លាឃ្មុំ​ធំ ទាំង​ការ​បន្ត​ពូជ និង​ការ​រក​ចំណី​ផង​ដែរ​។

ចំណែកឯ​ប្រភេទ​ចំណីអាហារ​របស់​វា​មាន​ដូច​ជា សត្វល្អិត ផ្លែ​ឈើ រុក្ខជាតិ ឃ្មុំ ព្រួត ម្រោម និង​ពពួកសត្វ​កកេរ ព្រមទាំង​សត្វ​ស្លាប​ដូច​ជា​មាន់ព្រៃ​ជាដើម​។ រីឯ​ក្រ​ញ៉ាំ​ជើង​មុខ​ទាំង​ពីរ​របស់​វា អាច​កាយ​ដំបូក​កណ្តៀរ​រហូត​ដល់​ជម្រៅ​លិចខ្លួន​បាត់​។

ហើយ​ជា​ទូទៅ​ខ្លាឃ្មុំ​តូច ញី​បង្កើតកូន​ម្តង​បាន​ពី ១-២​ក្បាល​ក្នុង​មួយ​ឆ្នាំ ហើយ​កូន​រស់នៅ​ជាមួយ​មេ​រហូត​ដល់​ពេញវ័យ​។ ភិនភាគ​របស់​ខ្លាឃ្មុំ​តូច វា​ជា​ប្រភេទ​ខ្លាឃ្មុំ​ដែល​មាន​មាឌតូច​ជាងគេ​នៅ​លើ​ពិភពលោក ដែល​មាន​ទម្ងន់​ពី ២៧-៦៥​គ​.​ក​។ រីឯ​ដងខ្លួន​របស់​វា​គ្របដណ្តប់​ទៅ​ដោយ​រោម​ខ្លី​ក្រាស់​ពណ៌​ខ្មៅ​រលោង លើកលែងតែ​ផ្ទៃមុខ​មាន​រោម​ពណ៌​ស និង​ឆ្នូត​ពណ៌ លឿងខ្ចី​រាង​អក្សរ U នៅ​ខាងក្រោម​ក ត្រចៀក​មូល​ខ្លី ហើយ​មាន​ដានជើង​ប្រហាក់ប្រហែល​ទៅ​នឹង​មនុស្ស​ដែរ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ