VAR ក្លាយជា​ប្រធានបទ​ក្តៅ ក្រោយ​ការ​ប្រកួត​ដែល Chelsea ចាញ់ Man United


ក្រុម​បិសាច​ក្រហម Manchester United បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​តោ​ខៀវ Chelsea ដោយ​លទ្ធផល ២​ទល់​០ នៅ Stamford Bridge ខណៈ​ដែល​មាន​មតិ​ជា​ច្រើន​លើក​មក​និយាយ​អំពី​ប្រព័ន្ធ​ជំនួយ​អាជ្ញាកណ្តាល VAR​។

ខ្សែប្រយុទ្ធ Anthony Martial និង​ប្រធាន​ក្រុម Harry Maguire គឺជា​អ្នករក​ជ័យជម្នះ​ជូន Man United សម្រាប់​ជំនួប​ស​ប្តា​ហ៍​ទី​២៦​នេះ​។ ដោយឡែក​ក្នុង​ការ​ប្រកួត​នេះ Chelsea មានឱកាស​សម្រេច​បាន​ពីរ​គ្រាប់ ដែល​ធ្វើ​បាន​ដោយ​កីឡាករ Kurt Zouma និង Olivier Giroud ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ​ប្រព័ន្ធ VAR​។

ដោយឡែក​មានការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​គ្រូបង្វឹក Frank Lampard ជា​ពិសេស​អ្នកគាំទ្រ​ក្រុម​តោ​ខៀវ បន្ទាប់​ខ្សែការពារ Harry Maguire មិន​ទទួល​បាន​កាត​ក្រហម ក្រោយ​រូបគេ​បាន​ធ្លាក់​ទៅ​លើ​ខ្សែប្រយុទ្ធ Michy Batshuayi ។

ជ័យជម្នះ​នេះ​បាន​បន្ត​ក្តី​សង្ឃឹម​សម្រាប់ Man United ក្នុង​ការ​ប្រជែង​តំណែង Top 4 ដើម្បី​បាន​កៅអី​សម្រាប់​ពានរង្វាន់ Champions League រដូវ​កាល​ក្រោយ ៕

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ