ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ដល់​ថ្ងៃ​រោង​ជ័យ​របស់​កញ្ញា​តូ​តា​ហើយ ឮ​ថា​រៀប​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា​ម៉ាក់ សែន​សូ​នី​តា ហៅ​តូ​តា ដែល​បាន​បង្កាត់ភ្លើង​ស្នេហ៍​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ជាមួយ​ពោះម៉ាយ ប៉ុ​ល វិ​បូរ ហៅ​នី​ត ជា​អ្នកជំនួញ…

រាជធានី​ភ្នំពេញ ៖ កញ្ញា​ម៉ាក់ សែន​សូ​នី​តា ហៅ​តូ​តា ដែល​បាន​បង្កាត់ភ្លើង​ស្នេហ៍​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ជាមួយ​ពោះម៉ាយ ប៉ុ​ល វិ​បូរ ហៅ​នី​ត ជា​អ្នកជំនួញ និង​ជា​ម្ចាស់​ផលិតកម្ម ត្រូវ​បាន​ធ្វើ​ដំណើរ​ជិត​ដល់​ថ្ងៃ​សំពះ​ផ្ទឹម​ហើយ​។

កញ្ញា​តារា​សម្តែង​រូប​នេះ កំពុង​តែ​ដើរ​ចែក​ធៀប​ការ​ជា​បន្តបន្ទាប់​ជូន​ភ្ញៀវ​កិត្តិយស និង​សិល្បករ​ទាំងឡាយ​ដែល​ស្គាល់​រាប់អាន​នាង​។ ហើយ​ពិធី​មង្គលការ​របស់​តូ​តា និង​លោក​នី​ត នឹង​ក្លាយជា​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​ហើយ​សម្រាប់​សង្គម​សិល្បៈ ។ នេះ​ជាតា​រា​ជួរ​មុខ​ម្នាក់​ទៀត ដែល​ចាយ​លុយ​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​សុទ្ធតែ​កន្លែង​ថ្នាក់​អ្នក​មុខ​អ្នក​មាត់ ទាល់តែ​អ្នក​ធូរធា​ខ្លាំង ទើប​ហ៊ាន​ជ្រើសរើស​ទីតាំង​កន្លែង​លំដាប់​ៗ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ បែប​នេះ​។

តាម​ការ​បង្ហាញ​ប្រភព​ច្បាស់​ការណ៍ បានឱ្យ​ដឹង​ថា តូ​តា និង​លោក​នី ត​ដែល​ជា​អនាគត​ស្វាមី​ដ៏​ឆាប់​នេះ រៀបចំ​ចូល​រោង​សូត្រ​មន្ត នា​ល្ងាច​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០២០ លុះ​ថ្ងៃ​ទី​១៦ មីនា ពិធី​តាម​បែប​ប្រពៃណី​ទាំងអស់ នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ សុខា ភ្នំពេញ​ត្រើយម្ខាង​។ ចំណែក​ពិធីជប់លៀង​ពេល​ល្ងាច ដែល​ជា​ពិធី​ដ៏​សំខាន់​មួយ​ដែរ​នោះ នឹង​ធ្វើ​ឡើង​ចំនួន​១០០​តុ និង​ត្រៀម​បង្ការ​តុ​មួយ​ចំនួន​តាម​ជាក់ស្តែង​។

អ្នក​ណា​ក៏​សរសើរ​ដល់ តូ​តា ដែល​រកបាន​គូស្នេហ៍​ពិត ហើយ​ស្រឡាញ់​ពិត ចេះ​គិតគូ​រស់នៅ​សុខ​ស្រួល​ទៅ​ថ្ងៃ​អនាគត​បាន​។

កញ្ញា​តូ​តា ដែល​ចុះ​ចែក​សំបុត្រ​ការ​នា​ពិធី​ខួបកំណើត ឆ័​យ​លី ដា​ឡែ​ន កាលពី​យប់​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០២០ នោះ ដល់​តារា​នានា បាន​និយាយ​ទាំង​អៀន​ថា ដូច​ជា​ខ្មាស់​គេ​មិនដឹង​ទេ​ដើរ​ចែក​សំបុត្រ​ការ ។

យ៉ាងណា​នេះ​ជា​សក្ខីភាព​មួយ​បង្ហាញ​ដល់​មហាជន​ថា នាង​ពិតជា​ចូល​រោង​ជ័យ​ខាង​មុខ​នេះ​យ៉ាង​​ប្រាកដ​។ ពិធី​មង្គលការ​នាង​សម្រេច​រៀបចំ​នៅ​សណ្ឋាគារ​សុខា​ប្រាកដ​មែន ដោយ​គ្រប់​កម្មវិធី​ទាំងមូល​នៅ​ទីតាំង​នោះ​ទាំងអស់​។ តូ​តា​ដែល​លាក់​ពី​តម្លៃ​ចំណាយ​ទុន​លើ​ពិធីការ​បន្ត​ថា ធ្វើ​តែ​១​កន្លែង គឺ​ងាយស្រួល​មិនបាច់​ជិះ​ទៅ​មក​ខ្លាច​ស្ទះផ្លូវ ព្រោះ​ថ្ងៃ​ពិសេស ទើប​រួមចិត្ត​គ្នា​តែ​ម្តង​។ នាង​រំពឹង​ថា ពិធី​នឹង​សប្បាយ​រីករាយ ជួបជុំ​គ្នា​រាំ​កម្សាន្ត ហើយ​សិល្បៈ​ក្រោយ​ការ​រួច​នៅ​តែ​បន្ត​ប្រឡូក​ដដែល​មិន​អាច​បោះបង់​ចោល​បាន​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ