ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ទាមទារ​ឱ្យ​​​អ្នកបើកឡាន​ទំនើប​ទទួលខុសត្រូវ ក្រោយ​​បុក​ចូល​ផ្ទះ​គេ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៥៧០ សង្ស័យ​អ្នកបើកបរ​ស្រវឹង​បាន​បើក​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ផ្ទះសម្បែង និង​ស្ត្រី​ម្នាក់​បាន​រង​របួស ចំណែក​រថយន្ត​ក៏​បាន​រង​ការ​ខូចខាត​ផង​ដែរ ។ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបាន​អ្នកស្រុកដែល​ទៅ​ចោម​រោម​មើល​ហេតុការណ៍នេះ…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៥៧០ សង្ស័យ​អ្នកបើកបរ​ស្រវឹង​បាន​បើក​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ផ្ទះសម្បែង និង​ស្ត្រី​ម្នាក់​បាន​រង​របួស ចំណែក​រថយន្ត​ក៏​បាន​រង​ការ​ខូចខាត​ផង​ដែរ ។ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបាន​អ្នកស្រុកដែល​ទៅ​ចោម​រោម​មើល​ហេតុការណ៍នេះ ទាមទារ​ឱ្យ​អ្នក​បើកបរ​ទទួលខុសត្រូវ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២AA-៨០០៩ បើកបរ​ដោយ​ឈ្មោះ ពិន សា​វឿ​ត ភេទ​ប្រុស ។ ចំណែក​ស្ត្រី​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​រថយន្ត​បុក​ចូល​ផ្ទះ​នៅ​ចំណុច​ខាងលើ​រួច​មក គេ​ឃើញ​អ្នកបើកបរ​ចុះ​ពីលើ​រថយន្ត​ក្នុង​សភាព​ទ្រេតទ្រោត ហើយ​ត្រូវ​បាន​អ្នកស្រុក​ចោមរោម និង​ស្រែក​ឱ្យ​អ្នកបើកបរ​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់​ដែល​បណ្តាល​អោយ​ស្ត្រី​ម្នាក់​រង​របួស និង​ខូចខាត​ផ្ទះសម្បែង ។ ប៉ុន្តែ​សមត្ថកិច្ច​ថា អ្នកបើកបរ​រថយន្ត​ខាងលើ​ពុំ​បាន​ស្រវឹង​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​នាំ​ស្ត្រី​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មន្ទីរពេទ្យ ព្រមទាំង​យក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ