ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ក្រដាសអនាម័យ​៦០០​ដុំ ព្រោះតែ​ខ្លាច​ជំងឺកូ​រ៉ូ​ណា​ថ្មី ត្រូវ​ចាប់ខ្លួន

4 ឆ្នាំ មុន

ហុងកុង ៖ ប៉ូលិស​នៅ​ក្នុង​ទីក្រុង​ហុងកុង បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់ និង​កំពុង​ស្វែងរក​អ្នក​ទី​បី បន្ទាប់​​ពី​ក្រុម​នេះ​បាន​លួច​ក្រដាសអនាម័យ​ប្រហែលជា​៦០០​ដុំ នៅ​ក្នុង​អំពើ​លួច​មួយ​ដែល​ទំនង​ជា​បង្ក​ឡើង​ដោយ​ការ​ភ័យ​ខ្លាច​នឹង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​។ ចោរ​ក៏​ចេះ​ខ្លាច​អស់​ក្រដាសអនាម័យ​ប្រើ​ដែរ​។ ព្រឹក​ព្រលឹម​ថ្ងៃ​ច័ន្ទ កម្មករ​ដឹក​ទំនិញ​ម្នាក់​កំពុង​ដឹក​ទំនិញ​ទៅ​កាន់​ផ្សារ​ទំនើប​មួយ​កន្លែង​ក្នុងស្រុក…

ហុងកុង ៖ ប៉ូលិស​នៅ​ក្នុង​ទីក្រុង​ហុងកុង បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់ និង​កំពុង​ស្វែងរក​អ្នក​ទី​បី បន្ទាប់​​ពី​ក្រុម​នេះ​បាន​លួច​ក្រដាសអនាម័យ​ប្រហែលជា​៦០០​ដុំ នៅ​ក្នុង​អំពើ​លួច​មួយ​ដែល​ទំនង​ជា​បង្ក​ឡើង​ដោយ​ការ​ភ័យ​ខ្លាច​នឹង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​។ ចោរ​ក៏​ចេះ​ខ្លាច​អស់​ក្រដាសអនាម័យ​ប្រើ​ដែរ​។

ព្រឹក​ព្រលឹម​ថ្ងៃ​ច័ន្ទ កម្មករ​ដឹក​ទំនិញ​ម្នាក់​កំពុង​ដឹក​ទំនិញ​ទៅ​កាន់​ផ្សារ​ទំនើប​មួយ​កន្លែង​ក្នុងស្រុក Mong Kok​។ អ្នកនាំពាក្យ​ប៉ូលិស​បាន​ប្រាប់ CNN ថា គាត់​បាន​ដាក់​ក្រដាស់អនាម័យ​៦០០​ដុំ នៅ​ខាងក្រៅ​ផ្សារ​ទំនើប នៅ​ពេល​ដែល​បុរស ៣​នាក់​ឆ្លៀត​ចូល​មក​លួច​។

ប៉ុន្មាន​ម៉ោង​ក្រោយមក​ប៉ូលិស​បាន​រក​ឃើញ​ក្រដាសអនាម័យ​ជា​ច្រើន​ដុំ នៅ​ក្នុងផ្ទះ​សំណាក់​ក្បែរ​នោះ ហើយ​បាន​ចាប់ខ្លួន​បុរស​២​នាក់​។ ពួក​គេ​កំពុង​ស៊ើបអង្កេត​លើ​ឧប្បត្តិ​ហេតុនេះ​ថា ជា​អំពើ​ចោរកម្ម ហើយ​ពួក​គេ​កំពុង​ស្វែងរក​ជនសង្ស័យ​ទី​បី​។ នៅ​ដំណាក់កាល​នេះ មិន​មាន​ព័ត៌មាន​បញ្ជាក់​អត្តសញ្ញាណ​បន្ថែម​សម្រាប់​បុរស​ទាំង​បី​នោះ​ទេ​។

អំពើ​ទុច្ចរិត​នេះ​កើតឡើង​ចំ​ពេល​មានការ​ភ័យ​ខ្លាច​កាន់តែ​ខ្លាំង​ពី​កង្វះ​ការ​ផ្គត់ផ្គង់​នៅ​ហុងកុង ខណៈ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី នៅ​តែ​បន្ត​រីក​រាលដាល​។ វីរុស​នេះ​ត្រូវ​បាន​គេ​ស្គាល់​ជា​ផ្លូវការ​ថា Covid-19 បាន​ឆ្លង​ដល់​មនុស្ស​ជាង ៧១០០០​នាក់​នៅ​ទូ​ទាំង​ពិភពលោក​ដោយ​មាន​ករណី​ចំនួន​៥៧ ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ទីក្រុង​ហុងកុង​។ មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​វីរុស​នេះ​នៅ​ក្នុង​ទីក្រុង ដែល​នេះ​ជា​ការ​បាត់​បង់ជីវិត​មួយ​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​កើតឡើង​នៅ​ខាងក្រៅ​ដីគោក​ប្រទេស​ចិន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ