ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកហូត​គ្រឿងក្រអូប​មួយ​ចំនួន ក្រោយ​ចុះ​ឆ្មក់​ឃ្លាំង​១​កន្លែង​ក្នុង​សង្កាត់​ទួល​ស្វាយ ព្រៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ទោ ជូ ផ​ល្លី​ឌី​ន និង​លោក ហេង រិ​ទ្ធី ជា​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ ធ្វើការ​សហការ​ជាមួយនឹង​កម្លាំង​នៃ​អធិការ​នគរបាល​ខណ្ឌ​បឹង​កេងកង…

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ទោ ជូ ផ​ល្លី​ឌី​ន និង​លោក ហេង រិ​ទ្ធី ជា​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ ធ្វើការ​សហការ​ជាមួយនឹង​កម្លាំង​នៃ​អធិការ​នគរបាល​ខណ្ឌ​បឹង​កេងកង ដែល​ដឹកនាំ​ដោយ​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ទំនិញ​មួយ​កន្លែង​របស់​ក្រុម ហ៊ុន តាំង ហុង ដោយ​បាន​ធ្វើការ​ដកហូត​គ្រឿងក្រអូប​​មួយ​ចំនួនយកទៅពិនិត្យ​​ផង​ដែរ​។

ប្រតិបត្តិការ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ទីតាំង​ផ្ទះ​លេខ​២១C ផ្លូវ​លេខ​៣១៨ ក្រុម​១៧ ភូមិ​២ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក​វរសេនីយ៍ទោ ជូ ផ​ល្លី​ឌី​ន និង​លោក ហេង រិ​ទ្ធី ជា​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ ធ្វើការ​សហការ​ជាមួយ​និង កម្លាំង​នៃ​អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌ​បឹង​កេងកង ដោយ​មានការ​បញ្ជារ​អំពី​សំណាក់​លោក ប្លង់ សុផល ជា​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់​អោយ​លោក គឹ​ម ឆេ​ង ក្រឡាបញ្ជី​ចូលរួម និង​លោក​វេជ្ជបណ្ឌិត នុ​ត សោ​ភណ្ឌ ជា​អ្នក​ពិគ្រោះ​ប​ច្ចេ​ទេស​នោះ​បាន​នាំ​គ្នា​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក និង​ចែកចាយ​គ្រឿងក្រអូប​មួយ​កន្លែង​របស់​ក្រុមហ៊ុន តាំង ហុង ខាងលើ ដោយ​បាន​រក​ឃើញ​មាន​គ្រឿងក្រអូប​ជា​ច្រើន​ប្រភេទ​នៅ​ខាងក្នុង​ឃ្លាំងស្តុកទំនិញ​នោះ​​។

ក្នុង​ប្រតិបត្តិការ​ចុះពិនិត្យ​​ឃ្លាំង​ស្តុកទំនិញ​ខាងលើ​នេះ​ដែរ កម្លាំង​​សមត្ថកិច្ច​បាន​រក​ឃើញ​មាន​ស្តុក​គ្រឿងក្រអូប​ជា​ច្រើ​នប្រភេទ​នៅ​ខាងក្នុងឃ្លាំង​នោះ​ ដោយ​បាន​ធ្វើការ​ដកហូត​គ្រឿងក្រអូប​មួយ​ចំនួន ដើម្បី​យក​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ផង​ដែរ​។

តាម​ប្រភព​ដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចុះ​បង្ក្រាប​ទីតាំង​ឃ្លាំង​ស្តុក និង ចែកចាយ​គ្រឿងក្រអូប​មួយ​កន្លែង​របស់​ក្រុមហ៊ុន តាំង ហុង ខាងលើ​នេះ​ដែរ មិន​មានការ​ចាប់​ឃាត់ខ្លួន​មនុស្ស​ណា​ម្នាក់​ឡើយ ដោយ​គ្រាន់តែ​ធ្វើការ​ដកហូត​គ្រឿងក្រអូប​មួយ​ចំនួន​យក​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ពី​គុណភាព​តែ​ប៉ុណ្ណោះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ