សប្បុរសជាស្រែបុណ្យ
មានអត្ថកថាមួយកន្លែងនៅក្នុងគម្ពីរធម្មបទបានបំភ្លឺយ៉ាងនេះថា កាលដែលព្រះអង្គទើបត្រាស់ដឹងនូវធម៌ក្នុងលោក ទ្រង់បានទូន្មានយើងឲ្យគោរពនូវបុគ្គលដែលគួរគោរព ដោយមិនចាំបាច់គិតដល់សាសនា ឬជាតិសាសន៍របស់គេទេ ដែលសំខាន់ឱ្យតែបុគ្គលនោះជម្រះចិត្តឱ្យស្អាតចាកអកុសលកម្ម និងមានឥន្ទ្រិយសង្រួមក្នុងធម៌វិន័យល្អហើយ ។ អ្នកមានចរិយាប្រព្រឹត្តទៅតាមផ្លូវធម៌វិន័យ មានចិត្តស្ងប់រម្ងាប់ចាកមន្ទិលដែលជាគ្រឿងសៅហ្មងទាំងឡាយក្នុងលោក…
ចែករំលែកព័តមាននេះ