ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខោអាវ​នឹង​ឡើងថ្លៃ​ខណៈ​ប្រទេស​មួយ​ចំនួន​ទទួល​វត្ថុធាតុដើម​ពី​ចិន​បាន​បិទ​រោងចក្រ​ខ្លះ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ប្រទេស​មួយ​ចំនួន​បាន​បិទ​រោងចក្រ​ខ្លះ​រួច​ហើយ ដោយសារ​ខ្វះ​វត្ថុធាតុដើម​នាំ​ចូល​ពី​ប្រទេស​ចិន ដែល​ចំណុច​នេះ​នឹង​ធ្វើ​ឲ្យ​ខោអាវ​ឡើងថ្លៃ​នៅ​ពេល​ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ប្រទេស​មួយ​ចំនួន​បាន​បិទ​រោងចក្រ​ខ្លះ​រួច​ហើយ ដោយសារ​ខ្វះ​វត្ថុធាតុដើម​នាំ​ចូល​ពី​ប្រទេស​ចិន ដែល​ចំណុច​នេះ​នឹង​ធ្វើ​ឲ្យ​ខោអាវ​ឡើងថ្លៃ​នៅ​ពេល​ខាង​មុខ​នេះ ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ក្នុង​គរុ​សិស្ស គរុ​និស្សិត បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០១៨-២០១៩ ជិត​២​ពាន់​នាក់ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ​នេះ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ យ៉ាង​ដូច្នេះ​ថា ៖«​សេដ្ឋកិច្ច​កម្ពុជា​នឹង​ប៉ះពាល់​ខ្លះ​ហើយ ហើយ​មិនមែន​តែ​កម្ពុជា​ទេ នៅ​មាន​អាស៊ី អ៊ឺ​រ៉ុ​ប ក៏​ប៉ះពាល់​ដែរ​ឲ្យ​តែ​នាំ​ចូល​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​» ។

សម្តេច​បន្ត​ថា ប្រទេស​ខ្លះ​បាន​កំពុង​តែ​បិទទ្វារ​ខ្លះ​ហើយ ដោយសារ​គ្មាន​វត្ថុធាតុដើម​មក​ផលិត ព្រោះថា​ប្រទេស​ទាំងនោះ​បាន​បិទ​ជើងហោះហើរ ការ​ដឹកនាំ​ចូល​តាម​ផ្លូវគោក និង​ផ្លូវទឹក ។ ប៉ុន្តែ​កម្ពុជា​មិន​បាន​បិទ​នោះ​ទេ ហើយ​កម្ពុជា​ឆ្លៀត​បាន​ទិញ​វត្ថុធាតុដើម​ដូច​ជា ក្រណាត់​បាន​នាំ​ចូល​តាំងពី​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​ខ្លះ​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​អះអាង​ការ​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​មក​កម្ពុជា​នោះ មិន​បាន​ប៉ះពាល់​ដល់​ការ​បិទទ្វារ​រោងចក្រ​នៅ​កម្ពុជា​នោះ​ទេ ។ ប៉ុន្តែ​អ្វី​ដែល​ប៉ះពាល់​ខ្លះ​នោះ​មិន​ថា កម្ពុជា​នោះ​ទេ ប្រទេស​នៅ​លើ​ពី​ភព​លោក គឺ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ដែល​ពិភពលោក​បាន​ព្រួយបារម្ភ ។

សម្តេច​ក៏​បាន​លើក​ឡើង​ទៀត​ថា បើ​គេ​ដក​អនុគ្រោះ​ពន្ធ​កម្ពុជា​នឹង​បង់​ព័ន្ធ​ជូន​គេ ។ តែ​ទីផ្សារ​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​នៅ​តែ​បើក​សម្រាប់​កម្ពុជា​ដដែល ។ យ៉ាងណា​ក្តី​សម្តេច​បាន​ប្រកាស​ជំហរ​ថា មិន​ធ្វើការ​ឆ្លើយ​តប​នឹង​ការ​សម្រេច​អនុគ្រោះ​ពន្ធ​នេះ​ព្រោះថា កម្ពុជា​ត្រៀម​បង់ពន្ធ​ជូន​គេ​រួច​ហើយ ដោយ​ចំណាយ​ជាង​១០០​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ