ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយតម្លៃ​ស្ថានការណ៍​ដោយ​ប្រើ​បញ្ញា

4 ឆ្នាំ មុន

ពាក្យចាស់​ពោល​ថា បើ​ចង់​ដឹង​ច្បាស់​ថា​ទឹក​នោះ​ជ្រៅ​ឬ​រាក់ ត្រូវ​ចុះ​ទៅ​ក្នុង​ទឹក​នោះ​ទើប​ប្រាកដ​ជាក់​យ៉ាងណា ការ​វាយតម្លៃ​ត្រឹមតែ​សម្បក​ក្រៅ ឬ​វាយតម្លៃ​ដោយ​ស្មាន​ៗ​មិន​ប្រាកដ​ថា​ត្រឹមត្រូវ​មួយ​រយ​ភាគរយ​ក៏​យ៉ាងនោះ​ដែរ ដូច្នេះ​ហេតុការណ៍​អ្វី​ក៏​ដោយ​ដែល​កើតឡើង​ភ្លាម​កុំ​អាល​វាយតម្លៃ​តែ​ក្នុង​ផ្លូវ​អាក្រក់​នោះ ត្រូវ​មើលឃើញ​ក្នុង​ផ្លូវ​ល្អ​ខ្លះ​ផង ។ ព្រោះថា​រឿងរ៉ាវ​ខ្លះ ដំបូង​យើង​អាច​យល់​ឃើញ​ថា…

ពាក្យចាស់​ពោល​ថា បើ​ចង់​ដឹង​ច្បាស់​ថា​ទឹក​នោះ​ជ្រៅ​ឬ​រាក់ ត្រូវ​ចុះ​ទៅ​ក្នុង​ទឹក​នោះ​ទើប​ប្រាកដ​ជាក់​យ៉ាងណា ការ​វាយតម្លៃ​ត្រឹមតែ​សម្បក​ក្រៅ ឬ​វាយតម្លៃ​ដោយ​ស្មាន​ៗ​មិន​ប្រាកដ​ថា​ត្រឹមត្រូវ​មួយ​រយ​ភាគរយ​ក៏​យ៉ាងនោះ​ដែរ ដូច្នេះ​ហេតុការណ៍​អ្វី​ក៏​ដោយ​ដែល​កើតឡើង​ភ្លាម​កុំ​អាល​វាយតម្លៃ​តែ​ក្នុង​ផ្លូវ​អាក្រក់​នោះ ត្រូវ​មើលឃើញ​ក្នុង​ផ្លូវ​ល្អ​ខ្លះ​ផង ។

ព្រោះថា​រឿងរ៉ាវ​ខ្លះ ដំបូង​យើង​អាច​យល់​ឃើញ​ថា វា​ជា​រឿង​អាក្រក់ ជា​រឿង​គ្រោះកាច​ដ៏​ក្រៃ​លែង តែ​លុះដល់​ពេល​ដែល​យើង​បាន​អាស្រ័យ​នូវ​បញ្ញា ពិចារណា​រក​ផ្លូវ​ដោះស្រាយ​ដ៏​ម៉ត់ចត់ ព្រម​ដោយ​ការ​បាន​នូវ​កម្លាំងចិត្ត​ដ៏​មាំមួន​សម្រាប់​ប្រឹងប្រែង ព្យាយាម​ក្នុង​ការ​ដោះស្រាយ​ទៀត​ផង នោះ​ហេតុការណ៍​ដែល​ថា​អាក្រក់​ហ្នឹងឯង​ក៏​អាច​ឲ្យ​យើង​សម្រេច​នូវ​ផលប្រយោជន៍​ធំធេង​ទៅ​វិញ ។

ហេតុនេះ​យើង​ត្រូវ​ចេះ​សម្លឹង​មើល​ហេតុការណ៍​ផ្សេង​ៗ​នៅ​ក្នុង​ផ្នែក​វិជ្ជមាន​ខ្លះ​ផង ឬ​ត្រូវ​ចេះ​ពិចារណា​ដោយ​បញ្ញា​នូវ​រាល់​ការងារ​ទាំងឡាយ នោះ​លទ្ធផល​ចេញ​មក​នឹង​ស្ថិត​ក្នុង​ផ្នែក​មួយ​ដែល​ល្អ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ