ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតលោកតាធាក់ស៊ីក្លូណាស់ មិនត្រឹម​តែ​បុកទេ អូសជាង​១០០ម៉ែត្រ​ទៀត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកតា​ម្នាក់​មាន​វ័យ​ប្រមាណ​ជា​៧០​ទៅ​៨០​ឆ្នាំ​ជា​អ្នក​ធាក់​ស៊ី​ក្លូ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ត​បុកក្នុងទិសដៅស្របគ្នា​ និង​អូស​ជន​រង​គ្រោះ​ជាង​១០០​ម៉ែត្រ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បើក​គេច​បាត់​ស្រមោល ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ លោកតា​ម្នាក់​មាន​វ័យ​ប្រមាណ​ជា​៧០​ទៅ​៨០​ឆ្នាំ​ជា​អ្នក​ធាក់​ស៊ី​ក្លូ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ត​បុកក្នុងទិសដៅស្របគ្នា​ និង​អូស​ជន​រង​គ្រោះ​ជាង​១០០​ម៉ែត្រ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បើក​គេច​បាត់​ស្រមោល ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​វិមាន​ឯករាជ្យ តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ខាងលើ​ឈ្មោះ​កង អឿ​ន ភេទ​ប្រុស អាយុប្រមាណ​ជា​៧០​ទៅ​៨០​ឆ្នាំ ជា​អ្នក​ធាក់​ស៊ី​ក្លូ ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​សង្កាត់​ព្រែក​ហូល ខណ្ឌ​ច្បារ​អំពៅ ។

បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​លោកតា​ម្នាក់​ជា​អ្នក​ធាក់​ស៊ី​ក្លូ និង​មាន​កំប៉ុង​អេ​ត​ចាយ​ជា​ច្រើន​នៅ​លើ​ស៊ី​ក្លូ​នោះទៀតផង​ ហើយ​លោកតា​បាន​ធាក់​ស៊ី​ក្លូ​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​លោកតា​ធាក់​ស៊ី​ក្លូ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ត ពណ៌​ស ស៊េរីឆ្នាំ​​២០០៧ មិន​ចាំ​ស្លាក​លេខ​នោះ​ទេ បាន​បើកបរ​ស្រប​ទិស​គ្នា​ជាមួយនឹង​ស៊ី​ក្លូ ប៉ុន្តែ​គេ​មិនដឹង​ថា​រថយន្ត​មួយគ្រឿង​ខាងលើ​ជិះ​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ ដោយ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​បុក​ស៊ី​ក្លូ​ពេញទំហឹង បណ្តាល​ឱ្យ​ក្រឡាប់​ស៊ី​ក្លូ​​ជ្រុះ​សម្បក​កំប៉ុង​អេ​ត​ចាយ​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ រីឯ​លោកតា​ជា​អ្នក​ធាក់​ស៊ី​ក្លូ​វិញ​បាន​ជាប់​នៅ​ក្រោម​រថយន្ត​អូស​ជាង​១០០​ម៉ែត្រ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បង្ក​វិញ​មិន​បាន​ឈប់​នៅ​ដោះស្រាយ​នោះ​ទេ​ក៏​បើក​គេច​បាត់​ស្រមោល បន្សល់​ទុក​តែ​សព​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ដោយ​មិន​ទាន់ មាន​ក្រុម​គ្រួសារ ឬ​សាច់ញាតិ​មក​ទទួល​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​វត្ត​ទួល​ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ និង​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ