រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅពេលបច្ចុប្បន្នអ្នករៀនភាសាបារាំងតិចជាងអ្នករៀនភាសាចិនទៅ ។ សម្តេចតេជោបានលើកឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត បញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២០ថា បារាំងជាអ្នកមិនលើកដំណើរភាសាខ្លួនទេ ជាក់ស្តែងអតីតនាយករដ្ឋមន្ត្រីបារាំងផ្ទាល់ ក៏មិននិយាយភាសាបារាំងក្នុងកិច្ចប្រជុំធំៗផងដែរ ។
សម្តេចក៏បានគូសបញ្ជាក់ថា តាមការសង្កេតជាក់ស្តែង អ្នករៀនភាសាបារាំងនៅកម្ពុជាតិចជាងអ្នករៀនភាសាចិនទៅទៀត ។ ប៉ុន្តែយ៉ាងណាក្តី រាជរដ្ឋាភិបាលនៅតែជំរុញឲ្យមានរៀនភាសារាំង និងបើកឲ្យមានថ្នាក់រៀនភាសាបារាំងនៅកម្ពុជា ដែលបច្ចុប្បន្ននេះថ្នាក់សភាបារាំង នៅតែបន្តមាននៅសកលវិទ្យាល័យមួយចំនួន ។ សម្តេចក៏បានលើកឡើងទៀតថា បច្ចុប្បន្នភាសាបារាំងនេះបានប្រើប្រាស់ច្រើននៅក្នុងផ្នែកពេទ្យ និងច្បាប់ និងការនិយាយទាក់ទងគ្នាមានកម្រិតតិច ៕
ចែករំលែកព័តមាននេះ