ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពិសោធន៍​កាលី​ហ្វ័​រ​ញ៉ា​ប្រាប់​ថា រក​ឃើញ​វ៉ាក់សាំង​ការពារ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ហើយ

4 ឆ្នាំ មុន

សហ​អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Fox Business បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ជីវគីមី​អា​មេ​រិ​កមួយ​និយាយ​ថា ខ្លួន​បាន​បង្កើត​វ៉ាក់សាំង​ការពារ​វីរុស COVID-19 ឬ​ហៅ​ថា…

សហ​អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Fox Business បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ជីវគីមី​អា​មេ​រិ​កមួយ​និយាយ​ថា ខ្លួន​បាន​បង្កើត​វ៉ាក់សាំង​ការពារ​វីរុស COVID-19 ឬ​ហៅ​ថា កូ​រ៉ូ​ណា​ថ្មី រយៈពេល​៣​ម៉ោង បន្ទាប់​ពី​ទទួល​បាន​សេនេទិច​ហ្សែ​ន របស់​វីរុស​នេះ នៅ​ពាក់កណ្តាល​ខែមករា ហើយ​ឥឡូវ​នេះ​អ្នក​វិទ្យាសាស្ត្រ​កំពុង​ដុតដៃដុតជើង​ប្រញាប់ប្រញាល់ ដើម្បី​ផ្គត់ផ្គង់​វ៉ាក់សាំង​លើ​ទីផ្សារ​ទាន់​ពេលវេលា​។

ក្រុមហ៊ុន Inovio មាន​មូលដ្ឋាន​នៅ​រដ្ឋ Pennsylvania ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​របស់​ខ្លួន​នៅ San Diego បាន​ធ្វើការ​រក​ឃើញ​។ លោក​វេជ្ជបណ្ឌិត​ចូ​សេ​ហ្វ​គី​ម (Joseph Kim) ដែល​ជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់ Inovio បាន​ប្រាប់​ថា ៖ «​យើង​អាច​បង្កើត​វ៉ាក់សាំង បាន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប្រហែលជា​៣​ម៉ោង​ប៉ុណ្ណោះ នៅ​ពេល​ដែល​យើង​មាន​លំដាប់ DNA ពី​វីរុស ដែល​អាច​រកបាន​ដោយសារ​បច្ចេកទេស​របស់​យើង​។ គោលដៅ​របស់​យើង គឺ​ចាប់ផ្តើម​ការ​សាកល្បង​មនុស្ស​ដំណាក់កាល​ទី​១ នៅ​សហរដ្ឋអាមេរិក នា​ដើមរដូវ​ក្តៅ​នេះ​»​។

ភាគហ៊ុន​របស់ Inovio បាន​កើនឡើង​ដល់ ៥.៣២​ដុល្លារ​ក្នុង​មួយ​ហ៊ុន ពីរ​បី​ថ្ងៃ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ប្រកាស​ថា ខ្លួន​ត្រូវ​បាន​ជ្រើសរើស​ឱ្យធ្វើ​ការ​លើ​វ៉ាក់សាំង​ការពារ​មេរោគ​។ ក្រុមហ៊ុន​អា​មេ​រិ​កមួយ​នេះ កំពុង​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Beijing Advaccine ដែល​ជា​ក្រុមហ៊ុន​ចិន ដើម្បី​ធ្វើការ​លើ​វ៉ាក់សាំង​នេះ​។ Inovio ក៏​បាន​ទទួល​ប្រាក់​ចំនួន ៩​លាន​ដុល្លារ ដើម្បី​ធ្វើការ​លើ​វ៉ាក់​សាំង​ពី​សម្ព័ន្ធភាព​សម្រាប់​ការ​ត្រៀម​រៀបចំ​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត ដែល​គាំទ្រ​ដោយ​មហាសេដ្ឋី​ប៊ី​ល​ហ្គេ​ត (Bill Gates)​។

លោក​វេជ្ជបណ្ឌិត គី​ម បាន​មាន​ប្រសាសន៍​ថា ៖ «​យើង​បាន​ធ្វើ​វា​ជា​ច្រើន​ដង​រួច​មក​ហើយ​។ អ្វី​ដែល​​ពាក់ព័ន្ធ​បំផុត គឺ​ការ​បង្កើត​វ៉ាក់សាំង​របស់​យើង​ប្រឆាំង​នឹង​វីរុស MERS ដែល​ជា​មេរោគ​ឆ្លង​នៅ​ក្នុង​គ្រួសារ​តែ​មួយ​ដូចនឹង​កូ​រ៉ូ​ណា​ថ្មី​នេះ​ដែរ​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ foxbusiness (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ