ទាន​ខាងក្នុង​និង​ទាន​ខាងក្រៅ


ទាន​ពីរ​ប្រការ​គឺ ទាន​ខាងក្រៅ និង​ទាន​ខាងក្នុង ។ ទាន​ខាងក្រៅ​គឺ​ការ​ឲ្យ​របស់​ដទៃ​ដូច​ជា ខោអាវ អង្ករ ត្រី​សាច់ មាសប្រាក់​ជាដើម​ជា​រឿង​ខាងក្រៅ​មិន​សំខាន់​ចាក់​ឫស​ជ្រៅ​ដល់​ដួងចិត្ត​ប៉ុន្មាន​ទេ តែ​ការ​ឲ្យ​នូវ​ព្រះធម៌​ជា​ទាន​ខាងក្នុង​ទើប​ជា​រឿង​ប្រសើរ​នៃ​ជីវិត បាន​សុខ​យូរអង្វែង ។

សម្បត្តិ​ខាងក្រៅ​ជា​ប្រយោជន៍​ដល់​រាង​កាយ​មែនហើយ តែ​ព្រះធម៌​ជា​ប្រយោជន៍​ដល់​ចិត្ត​ទើប​ឋិតថេរ​យូរអង្វែង​ប្រសើរ​ជាង ដូច្នេះ​របស់​ណា​ដែល​ជា​ប្រយោជន៍​ដល់​ចិត្ត យើង​គួរ​ធ្វើ​គួរ​ប្រព្រឹត្ត ព្រោះ​ព្រះធម៌​ជា​ទាន​បែប​ខាងក្នុង​មាន​ឥទ្ធិពល​ដល់​ចិត្ត​ដ៏​ខ្លាំងក្លា​ណាស់ ។

បុគ្គល​ដែល​ដឹង​ច្បាស់​អំពី​រស​នៃ​ព្រះធម៌ គួរ​ចែក​ចំណេះ​នេះ​ទៅ​អ្នក​ដទៃ​ឱ្យ​គេ​បាន​ចេះ​ដឹងផង ឬថា​គួរ​នាំ​គេ​ឲ្យ​មក​ទទួល​ដឹង និង​បាន​យល់​អំពី​ខ្លឹមសារ​នៃ​ព្រះធម៌ ដើម្បី​បាន​ដោះស្រាយ​នូវ​បញ្ហា​ជីវិត​របស់​គេ​ឱ្យ​បាន​ស្រាកស្រាន្ត ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ