ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​នឹង​រៀបចំ​ពិធីជប់លៀង​ជូន​ភ្ញៀវ​ទេសចរ​ជាប់​ក្នុង​នាវា​យក្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​មាន​បំណង​រៀបចំ​ពិធីជប់លៀង​ជូន​ភ្ញៀវ​ទេសចរ​ដែល​ជាប់​ក្នុង​នាវា MS Westerdam អោយ​បាន​ស្គាល់​បេះដូង​មនុស្សធម៌​កម្ពុជា​ពិត ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​មាន​បំណង​រៀបចំ​ពិធីជប់លៀង​ជូន​ភ្ញៀវ​ទេសចរ​ដែល​ជាប់​ក្នុង​នាវា MS Westerdam អោយ​បាន​ស្គាល់​បេះដូង​មនុស្សធម៌​កម្ពុជា​ពិត ។ យោង​តាម​បណ្តាញ​សង្គម ថ្លែង​ក្នុង​ពិធី​បូក​សរុប​ការងារ​របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​» នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​អារម្មណ៍​សង្វេគ និង​អាណិតអាសូរ​យ៉ាង​ខ្លាំង​ដល់​អ្នក​ធ្វើ​ដំណើរ​ជាង​២២០០ នាក់ ដែល​ត្រូវ​បាន​ជាប់​នៅ​ក្នុង​នាវា​ទេសចរណ៍​ដ៏​ធំ​មួយ Ms Westerdam ដែល​ត្រូវ​បាន​កម្ពុជា​ទទួល​ស្វាគមន៍​អោយ​ចត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ សម្តេច​បន្ត​ក្រោយ​ពី​បាន​ពិនិត្យ​សុខភាព​យ៉ាង​ហ្មត់ចត់​ទៅ​លើ​អ្នកទេសចរ​មួយ​ចំនួន​ដែល​គ្មាន​សញ្ញា​វិជ្ជមាន​នៃ​មេរោគ​កូ​វី​ដ​១៩ (​កូ​រ៉ូ​ណា​)​នៅ​ពេល​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​អោយ​អ្នកទេសចរ​ចំនួន​៥០០ នាក់ បាន​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​សណ្ឋាគារ​សុខា​ទីក្រុង​ភ្នំពេញ ដើម្បី​រៀបចំ​សំបុត្រ​យន្តហោះ​ចេញពី​កម្ពុជា​ឆ្ពោះទៅ​កាន់​ប្រទេស​កំណើត​ពួក​គេ​វិញ ។

ទន្ទឹម​នឹង​នេះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ផ្តល់​យោបល់​អោយ​សាលាក្រុង​ភ្នំពេញ​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​រថយន្ត​ដឹក​អ្នកទេសចរ​ដែល​កំពុង​ស្នាក់​នៅ​ទីក្រុង​ភ្នំពេញ​បាន​ទស្សនា​រាជធានី​ភ្នំពេញ​ដែល​ល្អ​ប្រសើរ​ជាង​ទុក​ពួក​គេ​អោយ​រស់នៅ​តែ​ក្នុង​បន្ទប់​សណ្ឋាគារ​ពោរពេញ​ដោយ​អារម្មណ៍​តប់​ប្រ​ម៉​ល់​ភ័យ​ខ្លាច ដែល​ពួក​គេ​អាច​យក​ពេលវេលា​រង់ចាំ​នេះ​បាន​លំហែ​អារម្មណ៍​សប្បាយ​រីករាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បាន​ស្គាល់​ប្រទេស និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​កាន់តែ​ច្រើន​ថែម​ទៀត ។

ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់ ភាព​កក់ក្តៅ និង​បេះដូង​មនុស្សធម៌​ពិត​របស់​កម្ពុជា​ចំពោះ​ភ្ញៀវ​ទេសចរ​ទាំងអស់ មក​ពី​នាវា MS Westerdam សម្តេច​តេ​ជោ ហ៊ុន សែន មាន​បំណង​នឹង​រៀបចំ​ពិធីជប់លៀង​ជូន​ពួក​គេ​ទៀត​ផង ហើយ​សម្តេច​តេ​ជោ​ក៏​គ្រោង​នឹង​អញ្ជើញ​មន្ត្រី​តំណាង​ទូត​នៃ​ប្រទេស​នីមួយ​ដែល​មាន​ពលរដ្ឋ​របស់​ខ្លួន​កំពុង​ជាប់​នៅ​កម្ពុជា​ក្នុង​នាវា​ទេសចរណ៍​នេះ​មានឱកាស​បាន​មក​ជួប​សួរសុខទុក្ខ និង​ចូលរួម​រក​មធ្យោបាយ​ផ្សេង​ៗ ដើម្បី​ជួយ​ពលរដ្ឋ​ខ្លួន​អោយ​ឆាប់​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ ។ ពិត​ណាស់ ចំពោះ​នាវា​ទេសចរណ៍​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​ជាង​២០០០​នាក់ ដែល​បាន​មក​ដល់ទី​សុវត្ថិភាព​ក្នុង​ទឹកដី​កម្ពុជា ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បញ្ជាក់​ច្បាស់​ណាស់​ថា បើ​សា​ម៉ី​ប្រទេស​គេ​មិន​ទទួលខុសត្រូវ​ទេ គឺ​កម្ពុជា​នឹង​បន្ត​មើលថែ​ពួក​គេ​រហូត​ដល់​ថ្ងៃ​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ