ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តាន​មនុស្ស​ចំណាប់​ខាង​ចាប់កំហុស​គេ

4 ឆ្នាំ មុន

អ្នកខ្លះ​ទោស​របស់​ខ្លួនឯង​មើលឃើញ​ដោយ​លំបាក បើ​ទោះជា​ទោស​កំហុស​នោះ​ធំ​ប៉ុន​មេឃ​ក៏​មើល​មិនឃើញ​ដែរ តែ​ចំណាប់​ណាស់​ខាង​ចាប់ទោស​កំហុស​អ្នក​ដទៃ សូ​ម្បី​តែ​ទោស​កំហុស​នោះ​តូចតាច​ក៏​ដោយ​ក៏​មើលឃើញ​បាន​ច្បាស់​ល្អ​ណាស់ ។ ត្រង់នេះ​អ្នកប្រាជ្ញ​លោក​ចង់​បង្ហាញ​ពី​ចរិតលក្ខណៈ​បុគ្គល​ប្រភេទ​នេះ​ថា​ជា​មនុស្ស​ចំណាប់​ខាង​ទម្លាក់​ទោស​កំហុស​ដល់​អ្នក​ដទៃ តែ​មិនយូរ​ប៉ុន្មាន​កម្ម​ពៀរ​នោះ​ក៏​នឹង​វិល​ត្រឡប់​មក​លើ​ខ្លួនឯង​វិញ​មិន​ខាន ដូច​គេ​បាច​អង្កាម​បញ្ច្រាស​ខ្យល់​យ៉ាងនោះ​ឯង ។ អំពើអាក្រក់​បើ​ទោះជា​ខ្លួន​ខំ​បិទ​បាំង​រាំង​ខ្ទប់​យ៉ាងណា​ក្តី…

អ្នកខ្លះ​ទោស​របស់​ខ្លួនឯង​មើលឃើញ​ដោយ​លំបាក បើ​ទោះជា​ទោស​កំហុស​នោះ​ធំ​ប៉ុន​មេឃ​ក៏​មើល​មិនឃើញ​ដែរ តែ​ចំណាប់​ណាស់​ខាង​ចាប់ទោស​កំហុស​អ្នក​ដទៃ សូ​ម្បី​តែ​ទោស​កំហុស​នោះ​តូចតាច​ក៏​ដោយ​ក៏​មើលឃើញ​បាន​ច្បាស់​ល្អ​ណាស់ ។

ត្រង់នេះ​អ្នកប្រាជ្ញ​លោក​ចង់​បង្ហាញ​ពី​ចរិតលក្ខណៈ​បុគ្គល​ប្រភេទ​នេះ​ថា​ជា​មនុស្ស​ចំណាប់​ខាង​ទម្លាក់​ទោស​កំហុស​ដល់​អ្នក​ដទៃ តែ​មិនយូរ​ប៉ុន្មាន​កម្ម​ពៀរ​នោះ​ក៏​នឹង​វិល​ត្រឡប់​មក​លើ​ខ្លួនឯង​វិញ​មិន​ខាន ដូច​គេ​បាច​អង្កាម​បញ្ច្រាស​ខ្យល់​យ៉ាងនោះ​ឯង ។

អំពើអាក្រក់​បើ​ទោះជា​ខ្លួន​ខំ​បិទ​បាំង​រាំង​ខ្ទប់​យ៉ាងណា​ក្តី នៅ​ពេល​ដែល​កម្ម​ហុច​ផល​ឱ្យ បុគ្គល​នោះ​នឹង​ដល់​នូវ​សេចក្តី​ទុក្ខ​ប្រាកដ​ឡើង​ក៏​យ៉ាងនោះ​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ