ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ហ្នឹងហើយ​ជាទី​ពឹង​របស់​ម៉ែឪ

4 ឆ្នាំ មុន

ឪពុក​ម្តាយ​រមែង​គិត​ថា មាន​តែ​កូន​ហ្នឹងហើយ​ដែល​ជាទី​ពឹង អាច​ជួយ​ចិញ្ចឹម​បីបាច់​ថែរក្សា​គាត់​បាន​នៅ​ពេល​មាន​វ័យ​កាន់តែ​ចាស់​ទៅ តែបើ​កូន​ជា​មនុស្ស​មិន​បានការ មិនដឹង​ខុស​ត្រូវ ធ្វើបាប​ចិត្ត​ម្តាយ​រាល់ថ្ងៃ មិន​ចិញ្ចឹម​បីបាច់ នោះ​ពិតជា​កូន​គម្រក់​មែនហើយ ។ តាម​ធម្មតា​ម៉ែឪ​រមែង​សង្ឃឹមលើ​បុត្រ​យ៉ាងនេះ​ថា…

ឪពុក​ម្តាយ​រមែង​គិត​ថា មាន​តែ​កូន​ហ្នឹងហើយ​ដែល​ជាទី​ពឹង អាច​ជួយ​ចិញ្ចឹម​បីបាច់​ថែរក្សា​គាត់​បាន​នៅ​ពេល​មាន​វ័យ​កាន់តែ​ចាស់​ទៅ តែបើ​កូន​ជា​មនុស្ស​មិន​បានការ មិនដឹង​ខុស​ត្រូវ ធ្វើបាប​ចិត្ត​ម្តាយ​រាល់ថ្ងៃ មិន​ចិញ្ចឹម​បីបាច់ នោះ​ពិតជា​កូន​គម្រក់​មែនហើយ ។

តាម​ធម្មតា​ម៉ែឪ​រមែង​សង្ឃឹមលើ​បុត្រ​យ៉ាងនេះ​ថា បុត្រ​ដែល​យើង​ចិញ្ចឹម​បីបាច់​ហើយ គេ​នឹង​ចិញ្ចឹម​យើង​វិញ​, កូន​នោះ​នឹង​ជួយ​ធ្វើ​កិច្ចការ​យើង​, រក្សា​វង្ស​ត្រកូល​ឱ្យ​ឋិត​នៅ​យូរអង្វែង​, នៅ​ពេល​អស់​អាយុជីវិត​ទៅ កូនចៅ​នឹង​ធ្វើបុណ្យ​ឧទ្ទិស​មគ្គផល​ទៅ​ជូន ។

ហេតុ​នោះ​កូនប្រុស​ស្រី​ទាំងឡាយ​ដែល​មិន​ទាន់​តបស្នង​សងគុណ​មាតាបិតា គួរ​ភ្ញាក់​ខ្លូ​ន​ហើយ​ងាក​មក​រក​ផ្លូវត្រង់​ចិញ្ចឹម​មាតាបិតា​ដោយ​យកចិត្តទុកដាក់​គឺ មិន​ត្រូវធ្វើ​ជា​មនុស្ស​សោះកក្រោះ​មិន​អើពើ​ជាមួយនឹង​ឪពុក​ម្តាយ​ឡើយ ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ