ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកែក​គ្នា​បែកផ្សែង ខណៈ​នគរបាល​ផាក​ពិន័យ​នារី​ម្នាក់​ជិះ​ម៉ូតូ​មិន​គោរព​ច្បាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មានការ​ប្រឈម​មុខ​ដាក់​គ្នា និង​ទំនាស់​ពាក្យ​សំដី​គ្នា​យ៉ាង​បែកផ្សែង​ជាមួយ​មន្ត្រី​នគរបាល​ចរាចរណ៍​នៅ​លើ​ដងផ្លូវ បន្ទាប់​ពី​ស្ត្រី​រូប​នេះ​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ និង​ឈប់​លើ​គំនូស​.​ស ហើយ​ពុំ​ព្រមឱ្យ​ផាកពិន័យ ទៅ​តាម​ច្បាប់​ចរា​ចរណ៍​នោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មានការ​ប្រឈម​មុខ​ដាក់​គ្នា និង​ទំនាស់​ពាក្យ​សំដី​គ្នា​យ៉ាង​បែកផ្សែង​ជាមួយ​មន្ត្រី​នគរបាល​ចរាចរណ៍​នៅ​លើ​ដងផ្លូវ បន្ទាប់​ពី​ស្ត្រី​រូប​នេះ​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ និង​ឈប់​លើ​គំនូស​.​ស ហើយ​ពុំ​ព្រមឱ្យ​ផាកពិន័យ ទៅ​តាម​ច្បាប់​ចរា​ចរណ៍​នោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ស្តុ​ប​ដេ​អិន តាម​បណ្តោយ​មហាវិថី ព្រះ​នេ​រុ​ហ៍ កែវ​នឹង​វិ​ថី​កម្ពុជា​ក្រោយ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ដែល​មាន​ទំនាស់​គ្នា​ជាមួយ​នគរបាល​ពុំ​ត្រូវ​បានឱ្យ​ស្គាល់​អត្ត​សញ្ញាណ​ឡើយ ដោយ​ជិះ​ម៉ូតូ​ម៉ាក ឃ្លិ​ច សេរី​ឆ្នាំ​២០២០ ពណ៌​សលាយ​ក្រហម អត់​ស្លាក​លេខ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​ឃើញ​ស្ត្រី​រូប​នោះ​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​ដំណើរ​តាម​​មហា​វី​ថី​ព្រះ​នេ​រុ​ហ៍ (​ផ្លូវ​លេខ​២១៥) ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​មក​ដល់​កន្លែង​កើតហេតុ ក៏​ឈប់​ស្តុ​ប​លើ​គំនូស​.​ស ថែម​ទាំង​ម៉ូតូ​គ្មាន​ស្លាក​ទៀត ហើយ​ក៏​ត្រូវ​កម្លាំង​នគរបាល​ប្រចាំការ​នៅ​គោលដៅ​ស្តុ​ប ហៅ​ធ្វើការ​ផាកពិន័យ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​បន្ត​ថា ខណៈនោះ​នគរបាល​ក៏​ទាមទារ​ផាកពិន័យ​ចំនួន​២៥០០០​រៀល តែ​ស្ត្រី​រូប​នោះ​អះអាង​ថា អត់​មាន​លុយ សុំ​ឱ្យ​តែ​១​ម៉ឺន​រៀល តែ​នគរបាល​មិន​ព្រម​ទាមទារ​យក​ទៅ​ផាកពិន័យ​នៅ​ការិយាល័យ ហើយ​ក៏​មាន​ទំនាស់​គ្នា និង​បាន​ទាញ​ទូរស័ព្ទ​ថត​គ្នា ទៅ​វិញ​ទៅ​មក។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ក្នុង​ហេតុការណ៍​នោះ បើ​តាម​ស្ត្រី​រូប​នោះ​បានឱ្យ​ដឹង​ថា នាង​បាន​វាសដៃ​ទៅ ក៏​ត្រូវ​មុខ​នគរបាល​ម្នាក់ ហើយ​ត្រូវ​មន្ត្រី​នគរបាល​រូប​នោះ​អះអាង​ថា នាង​វាយ​មុខ​មួយ​ដៃ​ផង​ដែរ​។ ស្ត្រី​រូប​នោះ​ក៏​បាន​ទទួល​នូវ​កំហុស​ដែល​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ ព្រោះ​ម៉ូតូ​ទើបតែ​ទិញ​ជិះ​យក​ទៅ​កឹ​ប​ស្លាក​លេខ និង​ជិះ​ឈប់​លើ​គំនូស​.​ស (​សម្រាប់​ស្មើ​ជើង​ដើរ​)​។

តាម​នគរបាល​ឱ្យ​ដឹង​ថា ដោយសារ​តែ​ស្ត្រី​រូប​នោះ​ជិះ​ម៉ូតូ​មិន​គោរព​ច្បាប់​ចរាចរណ៍ សមត្ថកិច្ច​ក៏​បាន​ហៅ​ផាកពិន័យ​ចំនួន​២៥០០០​រៀល តែ​គាត់​អត់​មាន​លុយ​មាន​តែ​១​ម៉ឺន​រៀល​ក៏​មាន​បញ្ហា​ទំនាស់​គ្នា បន្ទាប់​មក​សមត្ថកិច្ច​ទាមទារ​យក​ទៅ​ផាក​នៅ​ការិយាល័យ​។ នគរបាល​រូប​នោះ​ឱ្យ​ដឹង​ទៀត​ថា លោក​មិន​ចង់បាន​ការ​ផាកពិន័យ​នោះ​ទេ គឺ​ចង់ឱ្យ​មនុស្ស​ចេះ​ទទួល​នូវ​កំហុស​របស់​ខ្លួន។

បន្ទាប់​ពី​មាន​បញ្ហា​ចម្រុង​សម្រាស់​គ្នា ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​រូប​នោះ​ក៏​ត្រូវ​នគរបាល​នាំ​យក​ទៅ​ស្នាក់​ការ​គោលដៅ​នៅ​ក្រោយ​ព្រះ​រម្យ​រាជវាំង ដើម្បី​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ