ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខវេទនា​ក្នុង​នរក​ធ្ងន់​ក្រៃ​ណាស់

4 ឆ្នាំ មុន

សេចក្ដី​ទុក្ខ​ក្នុង​នរក​ធ្ងន់​ក្រៃពេក​ណាស់ មិន​អាច​នឹង​ពណ៌នា​ប្រៀបធៀប​នឹង​សេចក្ដី​ទុក្ខ​នៅ​ក្នុង​ឋានមនុស្ស​បាន​ឡើយ ចុះ​ហេតុ​អ្វី​ក៏​សត្វ​នរក​នៅ​តែ​មិន​ស្លាប់ ? ព្រះ​បរម​សាស្តា​ត្រាស់​តប​នឹង​មហារាជ​ថា បពិត្រមហារាជ​! សេចក្ដី​នេះ​ប្រៀប​ដូច​សត្វ​នរក​ដែល​កើត​ក្នុង​ភ្លើង​នរក ត្រូវ​ភ្លើង​នរក​ឆេះ​កម្លោច​អស់​មួយ​ពាន់​ឆ្នាំ​ក្តី ឬ​ច្រើន​ជាង​មួយ​ពាន់​ឆ្នាំ​ក្តី ហើយ​សត្វ​ទាំងនោះ​នៅ​តែ​មិន​រលាយ​ខ្លួនប្រាណ​បាត់បង់​ជីវិត​ទៅ​បាន…

សេចក្ដី​ទុក្ខ​ក្នុង​នរក​ធ្ងន់​ក្រៃពេក​ណាស់ មិន​អាច​នឹង​ពណ៌នា​ប្រៀបធៀប​នឹង​សេចក្ដី​ទុក្ខ​នៅ​ក្នុង​ឋានមនុស្ស​បាន​ឡើយ ចុះ​ហេតុ​អ្វី​ក៏​សត្វ​នរក​នៅ​តែ​មិន​ស្លាប់ ?

ព្រះ​បរម​សាស្តា​ត្រាស់​តប​នឹង​មហារាជ​ថា បពិត្រមហារាជ​! សេចក្ដី​នេះ​ប្រៀប​ដូច​សត្វ​នរក​ដែល​កើត​ក្នុង​ភ្លើង​នរក ត្រូវ​ភ្លើង​នរក​ឆេះ​កម្លោច​អស់​មួយ​ពាន់​ឆ្នាំ​ក្តី ឬ​ច្រើន​ជាង​មួយ​ពាន់​ឆ្នាំ​ក្តី ហើយ​សត្វ​ទាំងនោះ​នៅ​តែ​មិន​រលាយ​ខ្លួនប្រាណ​បាត់បង់​ជីវិត​ទៅ​បាន នេះ​ក៏​មិនមែន​ដោយហេតុ​អ្វី​ឡើយ គឺ​ដោយ​អំណាច​នៃ​កម្លាំង​អកុ​ស​ល​កម្ម​របស់​សត្វ​នោះ​ឯង ។

បពិត្រមហារាជ​! សេចក្ដី​នេះ​ត្រូវ​គ្នា​នឹង​សុភាសិត​របស់​តថាគត​ត្រាស់​ទេសនា​ទុក​មក​ថា បើ​បាបកម្ម​មិន​ទាន់​អស់​ឬ​មិន​ទាន់​វិនាស​ទៅ​ដរាបណា សត្វ​នរក​ទាំងនោះ​ក៏​មិន​ទាន់​ធ្វើ​កាលកិរិយា​ទៅ​ដរាប​នោះ​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ