ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​​ស៊ីរី​វាយ​ដណ្ដើម​កាន់កា.ប់​ផ្នែក​ដ៏​ធំ​នៃ​ខេត្ត​អា​ឡែ​ប

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ សារព័ត៌មាន​ផ្លូវការ​ស៊ី​រី​រាយការណ៍​ថា កងទ័ព​រដ្ឋាភិបាល​ស៊ីរី​កាលពី​ថ្ងៃ​ទី​១៦​កុម្ភៈ វាយលុក​ដណ្ដើម​យក​បាន​ផ្នែក​មួយ​ធំ​ដែល​ពួក​ឧទ្ទាម​កាន់កាប់​ក្នុង​ខេត្ត​អា​ឡែ​ប​។ ជាមួយ​ការ​វាយ​រុលទៅមុខ​នេះ របប​ស៊ី​រី​ដណ្ដើម​ត្រួតត្រា​បណ្ដា​មូលដ្ឋាន​នៅ​ជុំវិញ​ក្រុង​អា​ឡែ​ប ជាទី​ក្រុង​ធំ​ទី​២​របស់​ប្រទេស ដោយ​បន្ត​ការ​វាយលុក​ប្រឆាំង​ទីតាំង​ធំ​ចុង​ក្រោយ​របស់​ពួក​ជី​ហា​ដ​និង​ពួក​ឧទ្ទាម នៅ​ភាគ​ពាយ័ព្យ​ប្រទេស​។…

ប្រទេស​ស៊ី​រី ៖ សារព័ត៌មាន​ផ្លូវការ​ស៊ី​រី​រាយការណ៍​ថា កងទ័ព​រដ្ឋាភិបាល​ស៊ីរី​កាលពី​ថ្ងៃ​ទី​១៦​កុម្ភៈ វាយលុក​ដណ្ដើម​យក​បាន​ផ្នែក​មួយ​ធំ​ដែល​ពួក​ឧទ្ទាម​កាន់កាប់​ក្នុង​ខេត្ត​អា​ឡែ​ប​។

ជាមួយ​ការ​វាយ​រុលទៅមុខ​នេះ របប​ស៊ី​រី​ដណ្ដើម​ត្រួតត្រា​បណ្ដា​មូលដ្ឋាន​នៅ​ជុំវិញ​ក្រុង​អា​ឡែ​ប ជាទី​ក្រុង​ធំ​ទី​២​របស់​ប្រទេស ដោយ​បន្ត​ការ​វាយលុក​ប្រឆាំង​ទីតាំង​ធំ​ចុង​ក្រោយ​របស់​ពួក​ជី​ហា​ដ​និង​ពួក​ឧទ្ទាម នៅ​ភាគ​ពាយ័ព្យ​ប្រទេស​។ ជាមួយ​ជោគជ័យ​ថ្មី​នេះ​កងទ័ព​ស៊ី​រី​បាន​រុញច្រាន​ពួក​សត្រូវ ឲ្យ​ខ្ទាត​ឆ្ងាយ​ពី​បណ្ដា​ច្រកចូល​ក្រុង​អា​ឡែ​ប ហើយ​ការពារ​សន្តិសុខ​ទីក្រុង​នោះ ដែល​ជាទី​ប្រជុំ​ខេត្ត​មានឈ្មោះ​ដូច​គ្នា​នេះ​ដែរ​។

ជួយ​ទ្រទ្រង់​ដោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី កងទ័ព​ស៊ី​រី​បាន​ធ្វើការ​វាយលុក​លើ​តំបន់​អ៊ី​ដ​លី​ប ព្រមទាំង​តំបន់​នានា ជុំវិញ​ខេត្ត​នេះ​។ បន្ទាប់​ពី​ការ​ប្រយុទ្ធ​និង​ការ​វាយប្រហារ​តាម​អាកាស កងទ័ព​ស៊ី​រី​ដណ្ដើម​ត្រួតត្រា​បណ្ដា​មូលដ្ឋាន​និង​ភូមិ​ទាំងឡាយ ដែល​ព័ទ្ធ​ជុំវិញ​ក្រុង​អា​ឡែ​ប ដែល​នោះ​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១២​មក ដោយ​ធានា​ដល់​កិច្ច​ការ​ពារ​ទីក្រុង​នោះ​និង​ការពារ​ការ​បាញ់​គ្រាប់​ផ្លោង ពី​សំណាក់​ពួក​ជី​ហា​ដ​និង​ពួក​ឧទ្ទាម​។

កងទ័ព​ស៊ី​រី​បាន​វាយ​រុលទៅមុខ​យ៉ាង​លឿន ចូល​ភាគ​ខាងជើង​និង​ភាគ​ខាងលិច​ខេត្ត​អា​ឡែ​ប ក្រោយ​​ការ​ដកថយ​របស់​ពួក​សត្រូវ ហើយ​ដណ្ដើម​យក​បាន​ភូមិ​និង​មូលដ្ឋាន​ជិត​៣០៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ