ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! ពេល​ឃើញ​រថយន្ត​ពាស​ដែក​របស់​លោក Trump បរ​លើ​ទីលានប្រណាំង

4 ឆ្នាំ មុន

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump រួម​ទាំង​ជំទាវ​ទី​មួយ Melania Trump បាន​ចូលរួម​ក្នុង​ពិធី​បើក​ការ​ប្រកួតប្រណាំង​រថយន្ត Daytona 500 កាលពី​ថ្ងៃអាទិត្យ…

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump រួម​ទាំង​ជំទាវ​ទី​មួយ Melania Trump បាន​ចូលរួម​ក្នុង​ពិធី​បើក​ការ​ប្រកួតប្រណាំង​រថយន្ត Daytona 500 កាលពី​ថ្ងៃអាទិត្យ ដោយ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​លោក​រួម​ទាំង​ភរិយា​បាន​ជិះ​ក្នុង​រថយន្ត​ពាស​ដែក​ដែល​មានឈ្មោះ​ថា «The Beast» នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ក្នុង​ទីលានប្រណាំង Daytona International Speedway​។

ក្បួន​រថយន្ត​របស់​លោក Trump និង​ភរិយា​បាន​បោះ​ជំហាន​នាំមុខ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ដោយ​មាន​អ្នក​ប្រណាំង​ចំនួន ៤០​នាក់​ជិះ​រថយន្ត​ប្រណាំង​តាម​ពីក្រោយ រថយន្ត​ពាស​ដែក​ដែល​មាន​ទំងន់ ២២,០០០​ផោន​។

លោក Trump បាន​ក្លាយជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី​២ ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី​ការ​ប្រកួត Daytona 500 បន្ទាប់​ពី​អតីត​ប្រធានាធិបតី​លោក George W. Bush ដែល​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​នេះ កាលពី​ឆ្នាំ​២០០៤ ៕

ប្រភព​៖ Foxnews , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ