ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី​កម្លាំង ៥០០​គីឡូវ៉ាត​ពី​ខេត្ត​ព្រះ​សីហ​នុ​ដាក់​ដំណើរការ​ជា​ផ្លូវការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឱ្យ​ដំណើរការ​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី​កម្លាំង​២៣០ និង​៥០០ គីឡូវ៉ាត់ ដែល​ប​ញ្ចូ​ន​ពី​ខេត្ត​ព្រះ​សីហ​នុម​ក​កាន់​រាជធានី​ភ្នំពេញ និង​អនុ​ស្ថានីយ​ចម្ការ​ហ្លួង ដែល​មាន​កម្លាំង​២៣០​គីឡូវ៉ាត់ នៅ​ស្រុកស្រែ​អំបិល ខេត្ត​ព្រះ​សីហ​នុ…

រាជធានី​ភ្នំពេញ ៖ ឱ្យ​ដំណើរការ​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី​កម្លាំង​២៣០ និង​៥០០ គីឡូវ៉ាត់ ដែល​ប​ញ្ចូ​ន​ពី​ខេត្ត​ព្រះ​សីហ​នុម​ក​កាន់​រាជធានី​ភ្នំពេញ និង​អនុ​ស្ថានីយ​ចម្ការ​ហ្លួង ដែល​មាន​កម្លាំង​២៣០​គីឡូវ៉ាត់ នៅ​ស្រុកស្រែ​អំបិល ខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​ដំណើរការ​ជា​ផ្លូវការ​ហើយ ។ នេះ​បើ​តាម​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ។

ការ​ដាក់​ដំណើរការ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ដែល​មាន​សារៈសំខាន់​ក្នុង​ការ​បញ្ជូន​ថាមពល​អគ្គិសនី​ពី​បណ្តា​រោងចក្រ​ធ្យូងថ្ម ខេត្ត​ព្រះ​សីហ​នុម​ក​ប្រើប្រាស់​នៅ​ភ្នំពេញ និង​បន្ត​ទៅ​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត ដែល​មាន​កម្លាំង​រហូត​ដល់​៥០០​គីឡូវ៉ាត់ ត្រូវ​បាន​អ​ជ្ញា​ធរ​អគ្គិសនី​កម្ពុជា​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ។ បើ​តាម​ការ​ផ្សាយ​របស់​គេហទំព័រ​ក្នុងស្រុក​បាន​ស្រង់​សំដី​ខាង​មន្ត្រី​អ​ជ្ញា​ធរ​អគ្គិសនី​កម្ពុជា​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី​ពី​បណ្តា​ខេត្ត​ដែល​ឆ្លងកាត់​តាម ខេត្តកំពត តាកែវ បាន​លើស​បន្ទុក និង​មិន​អាច​បញ្ជូន​បាន​ទាំងស្រុង​នូវ​បរិមាណ​ដែល​ផលិត​ដោយ​រោងចក្រ​ធ្យូងថ្ម​ទាំងនោះ​បាន​នោះ​ទេ ជា​ពិសេស​រោងចក្រ​ធ្យូងថ្ម​ថ្មី​១៥០​មេ​ហ្គា​វ៉ា​ត់ ដែល​ទើប​ចាប់ផ្តើម​ដំណើរការ កាលពីដើម​ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ។

ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី​ដែល​ទើប​ដាក់​ឱ្យ​ដំណើរការ​ថ្មី​នេះ​មាន​សមត្ថភាព​អាច​បញ្ជូន​ថាមពល​បាន​រហូត​ដល់​ប្រមាណ​១០០០​គីឡូវ៉ាត់​បន្ថែម​ដែល​នឹង​ចេញ​ជា​បន្តបន្ទាប់​ពី​ខេត្ត​ព្រះ​សីហ​នុ​នៅ​ពេល​ខាង​មុខ ។ ដោយឡែក​អនុ​ស្ថានីយ​ចម្ការ​ហ្លួង​២៣០​មេ​ហ្គា​វ៉ា​ត់ ជា​អនុ​ស្ថានីយ​មួយ ស្ថិត​ក្នុង​ចំណោម​អនុ​ស្ថានីយ​ចំនួន​៦ ដែល​ដាក់​ឱ្យ​ដំណើរការ​មុនគេ​ក្នុង​ក្រប​ខណ្ឌ​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង តាម​រយៈ​ទីភ្នាក់ងារ​បារាំង ដើម្បី​អភិវឌ្ឍន៍ ដែល​សាងសង់​មានការ​ត្រួតពិនិត្យ​រួម​គ្នា រវាង​អគ្គិសនី​កម្ពុជា និង​ទីប្រឹក្សា​មក​ពី​អគ្គិសនី​បារាំង (EDF)​។

អនុ​ស្ថានីយ​នេះ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បែងចែក និង​ទទួល​ថាមពល​ទៅ​ភាគ​ខាងត្បូង និង​ខាងលិច​រវាង​បណ្តា​រោងចក្រ​ធ្យូងថ្ម នៅ​ខេត្ត​ព្រះ​សីហ​នុ តំបន់​ភ្នំពេញ និង​ខេត្តកោះកុង ដែល​សម្បូរ​ទៅ​ដោយ​ប្រភព​វា​រី​អគ្គិសនី ។ ប្រភព​បាន​បន្ត​ថា ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី និង​អនុ​ស្ថានីយ​ថ្មី​នេះ គឺជា​សម​ទ្ធិ​ផល​ថ្មី​មួយ​បន្ថែម​ទៀត​ក្នុង​វិស័យ​អគ្គិសនី​ដែល​នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ដោយ​បង្កើន លទ្ធភាព​ការ​ផ្គត់ផ្គង់​ឱ្យ​បាន​គ្រប់គ្រាន់​ប្រកបដោយ​ស្ថិរភាព និង​និរន្តរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ