ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គិត​ត្រឹម​ថ្ងៃនេះ អ្នក​បាត់​បង់​ជីវិត​ឡើង​១៧៧០​នាក់ ​អ្នកជា​ជាង​១​មឺ​ុ​ន​នាក់

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ តុល្យការ​នៃ​ការ​ឆ្លង​រាលដាល​វីរុស​COVID-19​នៅ​ចិនដីគោក បើ​តាម​តួលេខ​ផ្លូវ​ការ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៧​កុម្ភៈ​ថា ចំនួន​អ្នក​​បាត់​បង់​ជីវិត​ឡើង​ដល់​១.៧៧០​នាក់ ដែល​បែប​នេះ​បង្ហាញ​ពី​ការ​ចុះ​ថយ ក៏​ទោះបី​អង្គការ​សុខភាព​ពិភពលោក​WHO​ព្រមាន​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ នៅ​តែ​មិន​ទាន់​អាច​ធ្វើការ​ព្យាករណ៍​បាន​ក៏​ដោយ​។ បណ្ដា​អ្នក​ជំនាញការ​អន្តរជាតិ​ត្រូវ​បាន​បញ្ជូន​ដោយ​អង្គការ​WHO​មក​កាន់​ក្រុង​ប៉េ​កាំ​ង…

ប្រទេស​ចិន ៖ តុល្យការ​នៃ​ការ​ឆ្លង​រាលដាល​វីរុស​COVID-19​នៅ​ចិនដីគោក បើ​តាម​តួលេខ​ផ្លូវ​ការ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៧​កុម្ភៈ​ថា ចំនួន​អ្នក​​បាត់​បង់​ជីវិត​ឡើង​ដល់​១.៧៧០​នាក់ ដែល​បែប​នេះ​បង្ហាញ​ពី​ការ​ចុះ​ថយ ក៏​ទោះបី​អង្គការ​សុខភាព​ពិភពលោក​WHO​ព្រមាន​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ នៅ​តែ​មិន​ទាន់​អាច​ធ្វើការ​ព្យាករណ៍​បាន​ក៏​ដោយ​។

បណ្ដា​អ្នក​ជំនាញការ​អន្តរជាតិ​ត្រូវ​បាន​បញ្ជូន​ដោយ​អង្គការ​WHO​មក​កាន់​ក្រុង​ប៉េ​កាំ​ង ហើយ​ចាប់ផ្ដើម​ពិភាក្សា​ជាមួយ​បណ្ដា​សម​ភាគី​ចិន​។ ប្រមុខ​WHO​លោក​TEDROS ADHANOM GHEBREYSUS កាលពី​យប់​ថ្ងៃ​ទី​១៦ ​កុម្ភៈ ​អះអាង​តាម​TWITTER​ថា យើង​យល់​ថា​កិច្ច​សហប្រតិបត្តិការ​សំខាន់​នេះ រួមចំណែក​ផ្ដល់​ចំណេះដឹង​ដល់​ពិ​​ភព​លោក អំពី​ការ​ឆ្លង​នៃ​វីរុស​COVID-19​។

ការ​ជួប​គ្នា​នោះ​កើត​មាន​ខណៈ​តុល្យការ​នៃ​ការ​ឆ្លង​វីរុស​នោះ​នៅ​ធ្ងន់ធ្ងរ​នៅឡើយ ក្នុង​ប្រទេស​ចិន​ដែល​ពេល​នេះ អ្នក​​បាត់​បង់​ជីវិត​​ឡើង​ដល់​១.៧៧០​នាក់ ភាគច្រើន​នៅ​ខេត្ត​ហ៊ូ​ប៉ី​។ តួលេខ​នេះ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ថ្មី​ប្រចាំ​ថ្ងៃ​ដែល​ថ្ងៃ​ទី​១៧​កុម្ភៈ​មាន​ត្រឹម​១០៥​នាក់ ទល់​១៤២​នាក់ ​ថ្ងៃ​ទី​១៦​កុម្ភៈ​ និង​១៤៣​នាក់​ថ្ងៃ​ទី​១៥​កុម្ភៈ​។ លើស​ពី​នេះ​ទៀត​ចំនួន​អ្នក​ឆ្លង​ថ្មី​នៅ​ក្រៅ​ខេត្ត​ហ៊ូ​ប៉ី​មាន​តែ​១១៥​នាក់ ទល់​នឹង​ជិត​៤៥០​នាក់​កាលពី​១​ស​ប្ដា​ហ៍​មុន​នេះ​។

អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល​ចិន​លោក​មី​ហ្វេ​ង​វាយ​ត​មៃ្ល​ថា ប្រទេស​របស់​លោក​កំពុង​តែ​ឈាន​ទៅ​យកឈ្នះ​ការ​ឆ្លង​។ គេ​អាច​កត់សម្គាល់​ឃើញ​រួច​ហើយ លទ្ធផល​នៃ​បណ្ដា​វិធានការ​ត្រួតពិនិត្យ​និង​បង្ការ​ការ​ឆ្លង ក្នុង​ផ្នែក​នានា​របស់​ប្រទេស​។

ក្រៅពី​ចិនដីគោក​ដែល​អ្នក​ឆ្លង​វីរុស មាន​ដល់​យ៉ាងតិច​៧០.៥៤៨​នាក់ អ្នក​ឆ្លង​ជិត​៦០០​នាក់​ត្រូវ​បាន​អះអាង ក្នុង​ប្រទេស​ប្រមាណ​ជា​៣០​លើ​ពិភពលោក​។ ចំនួន​អ្នក​បាត់​បង់​ជីវិត ​នៅ​ក្រៅ​ចិន​ដីគោក​មាន​៥​នាក់​គឺ ហ្វ៊ី​លី​ពី​ន​ម្នាក់ ហុងកុង​ម្នាក់ ជប៉ុន​ម្នាក់ បារាំង​ម្នាក់ រួច​នៅ​តៃវ៉ាន់​ទើប​មាន​​អ្នក​បាត់​បង់​ជីវិត​​ម្នាក់​ដែល​ជា​អ្នក​រត់​តាក់​ស៊ី​អាយុ​៦១​ឆ្នាំ​។

អ្នកជំងឺ​១០.៨៤៤​នាក់​ជា​សះស្បើយ​ចេញពី​មន្ទីរពេទ្យ
អាជ្ញាធរ​សុខាភិបាល​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​១៧​កុម្ភៈ​ថា សរុប​អ្នកជំងឺ​១០.៨៤៤​នាក់​ដែល​ឆ្លង​វីរុស បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ពី​ទទួល​ការ​ព្យាបាល​ជា​សះស្បើយ​។

គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ថ្លែង​ថា ថ្ងៃ​ទី​១៦​កុម្ភៈ​មនុស្ស​១៤២៥​នាក់​បាន​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយ​ជា​សះស្បើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ