ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម​ ​បង្ហាញមុខ​ជា​សាធា​រណៈ​​​លើក​​ដំបូង​ក្នុង​រយៈ​​ពេល​៣​សប្តាហ៍​​កន្លង​មក​នេះ

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន កាលពី​ថ្ងៃ​ទី​១៦​កុម្ភៈ បាន​មក​កាន់​កន្លែង​តម្កល់សព​បិតា​លោក​ក្នុង​ឱកាស​ខួបកំណើត ដែល​នោះ​ជា​ការ​បង្ហាញ​មុខជា​សាធា​រណៈ​លើក​ដំបូង​របស់​លោក ក្នុង​រយៈពេល​៣​ស​ប្ដា​ហ៍ ខណៈ​វីរុស​COVID-19 កំពុង​សាបព្រោះ​ភាព​ចលាចល​ក្នុង​ប្រទេស​ចិន ជាប់​ជិតខាង​។…

ប្រទេស​កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន កាលពី​ថ្ងៃ​ទី​១៦​កុម្ភៈ បាន​មក​កាន់​កន្លែង​តម្កល់សព​បិតា​លោក​ក្នុង​ឱកាស​ខួបកំណើត ដែល​នោះ​ជា​ការ​បង្ហាញ​មុខជា​សាធា​រណៈ​លើក​ដំបូង​របស់​លោក ក្នុង​រយៈពេល​៣​ស​ប្ដា​ហ៍ ខណៈ​វីរុស​COVID-19 កំពុង​សាបព្រោះ​ភាព​ចលាចល​ក្នុង​ប្រទេស​ចិន ជាប់​ជិតខាង​។

កាសែត​ផ្លូវការ​កូរ៉េ​ខាងជើង RODONG SINMUN រាយការណ៍​ថា លោក​គី​ម​ជុង​អ៊ុ​ន​បាន​ទៅ​គោរព​វិញ្ញាណ​ក្ខ័​ន​បិតា​លោក​គឺ​លោក​គី​ម​ជុង​អ៊ី​ល នៅ​វិមាន​ព្រះអាទិត្យ​KIMSUSAN ក្រុង​ព្យុ​ង​យ៉ាង ដែល​ជា​កន្លែង​តម្កល់សព​បិតា​ព្រមទាំង​ជីតា​លោក ជា​ស្ថាបនិក​របប​កូរ៉េ​ខាងជើង​លោក​គី​ម​អ៊ី​ល​ស៊ុ​ង​។

កូរ៉េ​ខាងជើង​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ចំពោះ​ការ​លេច​នៅ​ចិន ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ដោយ​បិទ​ព្រំដែន​របស់​ខ្លួន ​និង​ផ្អាក​រាល់​ទំនាក់ទំនង តាម​អាកាស ​និង​ផ្លូវដែក​ជា​មួយ​ចិន ដែល​ក៏​ជា​មិត្ត​ជិតដិត​បំផុត​មួយ​។

ក្រុង​ព្យុ​ង​យ៉ាង​ពុំ​បាន​រាយការណ៍​ពី​មនុស្ស​ណា​ម្នាក់​ឆ្លង​វីរុស​នេះ ក្នុង​ដែនដី​របស់​ខ្លួន​ឡើយ​។ ប៉ុន្តែ​​អាជ្ញាធរ​ប្រទេស​នេះ បាន​ផ្អាក​រាល់​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​បរទេស ហើយ​ពង្រីក​ដំណាក់​កាល​នៃ​ច​តា្ត​ឡី​សកៈ​ដល់​៣០​ថ្ងៃ សម្រាប់​បណ្ដា​មនុស្ស​ដែល​សង្ស័យ​ផ្ទុក​វីរុស ក្នុង​នោះ​រួម​ទាំង​ពួក​ជនបរទេស​ផង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ