ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​រ៉ា​ម​សារ​ជា​ជម្រក​សត្វ​ស្លាប​ជិត​១០០​ប្រភេទ​កំពុង​រស់នៅ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ពពួកសត្វ​ស្លាប​កម្រ​ច្រើន​ប្រភេទ ត្រូវ​គេ​ប្រទះ​ឃើញ​ផ្តុំ​គ្នា នៅ​ព្រៃ​តំបន់​រ៉ា​ម​សារ ខេត្តស្ទឹងត្រែង ។ មន្ត្រី​អភិរក្ស​ផ្នែក​បរិស្ថាន​បាន​សហការ​ជាមួយ​សហគមន៍​បុរី​អូរ​ស្វាយ បង្កើន​ការ​អភិរក្ស​សត្វ​ស្លាប​ទឹក និង​ការពារ​ជម្រក​រស់នៅ​របស់​វា…

ខេត្តស្ទឹងត្រែង ៖ ពពួកសត្វ​ស្លាប​កម្រ​ច្រើន​ប្រភេទ ត្រូវ​គេ​ប្រទះ​ឃើញ​ផ្តុំ​គ្នា នៅ​ព្រៃ​តំបន់​រ៉ា​ម​សារ ខេត្តស្ទឹងត្រែង ។

មន្ត្រី​អភិរក្ស​ផ្នែក​បរិស្ថាន​បាន​សហការ​ជាមួយ​សហគមន៍​បុរី​អូរ​ស្វាយ បង្កើន​ការ​អភិរក្ស​សត្វ​ស្លាប​ទឹក និង​ការពារ​ជម្រក​រស់នៅ​របស់​វា ព្រោះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពពួកសត្វ​ក្អែកទឹក សត្វ​ស្មោញ និង​ពពួកសត្វ​ស្លាប ផ្សេង​ៗ​ច្រើន​ទៀត​បាន​ទៅ​នៅ​ព្រៃ​តំបន់​រ៉ា​ម​សារ​តាម​ដង​ទន្លេមេគង្គ​លើ ។

តាម​សកម្មភាព​ចុះ​ល្បាត​នៅ​តំបន់​រ៉ា​ម​សារ ខេត្តស្ទឹងត្រែង លោក​ឈ​ន ឆ​ន អនុប្រធាន​ការ​រិ​យា​ល័យ​អភិរក្ស​ធនធានធម្មជាតិ នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង ប្រចាំ​នៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​បញ្ជាក់​ថា ពពួកសត្វ​ស្លាប​គ្រប់​ប្រភេទ ជា​ពិសេស​សត្វ​ក្អែកទឹក​រស់ នៅ​តំបន់​រ៉ា​ម​សារ ត្រូវ​បាន​គ្រប់​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​កុំ​ពុង​សហការ​គ្នា​ការពារ​យ៉ាង​ម៉ឹង​មាត់​បំផុត ។

ប្រភព​ដដែល​បាន​ប្រកាស​ថា បើ​ជនខិលខូច​ណា​ទៅ​បរបាញ់ ដាក់​អន្ទាក់ ប្រើប្រាស់​ថ្នាំពុល សម្លាប់សត្វ ឬ​ប្រើ​ឧបករណ៍​ឆក់ សមត្ថកិច្ច​នឹង​ចាត់វិធានការ​ច្បាប់ ព្រោះ​មន្ត្រី​បរិស្ថាន​បាន​បង្កើន​ការ​ចុះ​ល្បាត​ជា​ប្រចាំ​នៅ​តំបន់​រ៉ា​ម​សារ​នេះ ។

លោក​យេ​ន មី ប្រធាន​សហគមន៍​បូ​រី​អូរ​ស្វាយ បញ្ជាក់​ថា បញ្ហា​នេះ​ជា រឿយ​ៗ​អាជ្ញាធរ​មូលដ្ឋាន​តែងតែ​អំពាវនាវ​ឱ្យ​ប្រជា​អ្នកនេសាទ​ចូលរួម​បង្កើន​ការ​ថែរក្សា ព្រោះ​វា​ជា​សម្បត្តិ​ធនធានធម្មជាតិ​របស់​យើង​ទាំងអស់​គ្នា ដែល​កើត​មាននៅ​ក្នុងភូមិ​ឃុំ ។ វត្តមាន​សត្វ​ដ៏​ច្រើន​នេះ ជា​សក្តានុពល​មួយ​បន្ថែម​ទៀត តម្រូវ​ឱ្យ​សហគមន៍ និង​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​យកចិត្តទុកដាក់​ក្នុង​ការ​អភិរក្ស ព្រោះ​វា​ជា​ផលិតផល​បំរើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​ទី​នេះ ។

តំបន់​រ៉ា​ម​សារ​ដែល​ត្រូវ​អភិរក្ស​នោះ មាន​ផ្ទៃដី និង​ព្រៃឈើ​លិច​ទឹក​ចំនួន​១៤.៦០០​ហិ​កតា ដែល​មាន​ពពួកសត្វ​ស្លាប​រស់នៅ​៩៧​ប្រភេទ និង​ត្រី​ចំនួន​១៣០​ប្រភេទ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ