ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ចូលរួម​ត្រេកអរ​ដូច​គេ​ហែ​កឋិន ក្រោយ​ឮ​ស្រែ​កថា ឈ្នះ ៥០​លាន​​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ

4 ឆ្នាំ មុន
  • ភ្នំពេញ

មិន​ចេះ​តែ​រកបាន​ងាយ​ឯណា ៥០​លាន​រៀល​សម្រាប់​មនុស្ស​ទូទៅ ប៉ុន្តែ​សម្រាប់​អ្នកស្រី សែ​ម ស្រស់ រស់នៅ​ឃុំ​សំរោង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម អាច​រកបាន​ក្រោយ​គាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក…

មិន​ចេះ​តែ​រកបាន​ងាយ​ឯណា ៥០​លាន​រៀល​សម្រាប់​មនុស្ស​ទូទៅ ប៉ុន្តែ​សម្រាប់​អ្នកស្រី សែ​ម ស្រស់ រស់នៅ​ឃុំ​សំរោង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម អាច​រកបាន​ក្រោយ​គាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ១​កំប៉ុង​ដោយ​ងាយស្រួល ។

អ្នកស្រី​រៀបរាប់​ថា​៖ «​កាលពី​ថ្ងៃ​ទី ២៨ ខែមករា ម៉ោង​ប្រហែល ៦​ល្ងាច ខ្ញុំ​គាស់ វើក WURKZ ឆា​ច់​មក​គេ​ដាក់​ថា ៥០​លាន​រៀល ។ ពេល​នោះ ខ្ញុំ​ឡើង​ទន់ដៃទន់ជើង អស់កម្លាំង​រលីង តែ​មាន​កម្លាំង​ស្រែ​កថា ខ្ញុំ​ត្រូវ ៥០​លាន​ហើយ ។ ស្រាប់តែ​អ្នក​ជិត​ខាងគេ​នាំ​គ្នា​រត់​ស្រមក​រក​ខ្ញុំ​ឡើង​អ៊ូអរ​ពេញ​ផ្ទះ​ដូច​គេ​ហែ​កឋិន ព្រោះ​មិន​ធ្លាប់​បានឃើញ​អ្នក​ឈ្នះ​រង្វាន់​ធំ​បែប​នេះ​នៅ​ស្រុក​ខ្ញុំ​» ។

បើ​តាម​អ្នក​ម្តាយកូន​បី​រូប​នេះ​បាន​ប្រាប់​ថា គាត់​នឹង​យក​លុយ ៥០​លាន​រៀល​នេះ ទី​មួយ​យក​ទៅ​សង​បង​ប្អូនថ្លៃ​ខ្ចី​ទិញ​ម៉ូតូ​ឱ្យ​កូន​កាលពី​២​ខែ​មុន ហើយ​សស់​ប៉ុន្មាន​នឹង​យក​ទៅ​ធ្វើ​ផ្ទះ​លើ​ដី​ដែល​ម្តាយ​របស់​អ្នកស្រី​ចែក​ឱ្យ ព្រោះ​រាល់ថ្ងៃ​អ្នកស្រី និង​កូន​ៗ​ស្នាក់​នៅ​ជាមួយ​ម្តាយ មិន​ទាន់​មាន​លទ្ធភាព​សង់ផ្ទះ​មួយ​ដោយឡែក​នៅឡើយ​ទេ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ