ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ មុខសញ្ញា​នេះ​បង្ហាញ​ថា​មនុស្ស​ម្នាក់​នឹង​ក្លាយជា​អ្នកមាន

4 ឆ្នាំ មុន

សង្គម​នីមួយ​ៗ​អាច​នឹង​មាន​និយម​ន័យ​នៃ​ពាក្យ​ថា​អ្នកមាន​ខុស​ៗ​គ្នា ។ សង្គម​ខ្លះ​មើល​តែ​ចំនួន​ទ្រព្យសម្បត្តិ​ដែល​មនុស្ស​ម្នាក់​មាន ខណៈ​ដែល​សង្គម​ខ្លះ​ទៀត​មើល​ថែម​ទាំង​សុភមង្គល​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ទៀត ។ យ៉ាងណា​ក្តី​មិន​ថា​និយម​ន័យ​យ៉ាងណា​ទេ ជា​ទូទៅ​មុខសញ្ញា​ខាងក្រោម​នេះ​អាច​ប្រាប់​អ្នក​បាន​ថា​នរណា​នឹង​ក្លាយជា​អ្នក​មាននៅ​ថ្ងៃ​អនាគត​៖ ១. មនុស្ស​ដែល​មាន​មហិច្ឆតា មនុស្ស​ខ្លះ​សប្បាយ​រីករាយ​ហើយ​នៅ​ពេល​ដែល​ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​រក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ…

សង្គម​នីមួយ​ៗ​អាច​នឹង​មាន​និយម​ន័យ​នៃ​ពាក្យ​ថា​អ្នកមាន​ខុស​ៗ​គ្នា ។ សង្គម​ខ្លះ​មើល​តែ​ចំនួន​ទ្រព្យសម្បត្តិ​ដែល​មនុស្ស​ម្នាក់​មាន ខណៈ​ដែល​សង្គម​ខ្លះ​ទៀត​មើល​ថែម​ទាំង​សុភមង្គល​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ទៀត ។ យ៉ាងណា​ក្តី​មិន​ថា​និយម​ន័យ​យ៉ាងណា​ទេ ជា​ទូទៅ​មុខសញ្ញា​ខាងក្រោម​នេះ​អាច​ប្រាប់​អ្នក​បាន​ថា​នរណា​នឹង​ក្លាយជា​អ្នក​មាននៅ​ថ្ងៃ​អនាគត​៖

១. មនុស្ស​ដែល​មាន​មហិច្ឆតា
មនុស្ស​ខ្លះ​សប្បាយ​រីករាយ​ហើយ​នៅ​ពេល​ដែល​ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​រក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ។ ប៉ុន្តែ​អ្នក​មាននៅ​ថ្ងៃ​អនាគត​មិន​អាច​សប្បាយ​ចិត្តបាន​ទេ ។ ពួក​គេ​ចង់បាន​អ្វី​លើស​មនុស្ស​ទូទៅ ។ យោង​ទៅ​តាម Psychology Today បាន​ឲ្យ​ដឹង​ថា អ្នកមាន​ភាគច្រើន​ជា​មនុស្ស​ដែល​មានការ​ប្រកួតប្រជែង​ខ្ពស់​ក្នុង​កីឡា ការ​សិក្សា និង​ហ្គេ​ម​នានា​ៗ ។ ប៉ុន្តែ​កត្តា​សំខាន់ គឺ​ការ​ចេះ​ជំរុញ​ទឹកចិត្ត​ខ្លួនឯង ។

២. មនុស្ស​ដែល​មាន​មិត្តភក្តិ​ច្រើន​នៅ​វិទ្យាល័យ
មនុស្ស​ដែល​មាន​ប្រជាប្រិយភាព ឬ​មាន​មិត្តភក្តិ​ច្រើន​ជា​ទូទៅ​ជា​មនុស្ស​ដែល​ពូកែ​និយាយ និង​ទាក់ទាញ​ឲ្យ​អ្នក​ដទៃ​ចូល​ចិត្ត​ពួក​គេ ។ វា​ជួយ​ដល់​ពួក​គេ​ក្នុង​ការ​សម្រេច​គោលដៅ​បាន​ច្រើន​ណាស់​ក្នុង​ជីវិត ។ ជាក់ស្តែង មាន​អ្នកមាន​ជា​ច្រើន​ដែល​អាច​ជោគជ័យ​ដោយ​មិន​ចាំបាច់​ជួប​មនុស្ស​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ជា​ទូទៅ​អ្នក​អាច​រក​លុយ​បាន​ច្រើន​ពេល​ដែល​អ្នក​ពូកែ​ទំនាក់ទំនង​ជាមួយ​មនុស្ស ។

៣. មនុស្ស​ដែល​តែងតែ​ប្រញាប់
មាន​គោលដៅ​ក្នុង​ជីវិត គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ក្លាយជា​មនុស្ស​ដែល​ជោគជ័យ​ទេ ។ បុគ្គល​ដែល​ជោគជ័យ​ជា​មនុស្ស​ដែល​ប្រញាប់​ក្នុង​ការ​ធ្វើ​ជា​អ្នកមាន ។ ប្រាកដ​ណាស់ ពួក​គេ​ដឹង​ថា​ពួក​គេ​ត្រូវការ​រាប់​ឆ្នាំ​ដើម្បី​សម្រេច​គោលដៅ​ធំ​ៗ ប៉ុន្តែ​ពួក​គេ​មិន​រង​ចាំ​រហូត​ដល់​ថ្ងៃ​មក​ដល់​ទេ ។

៤. មនុស្ស​ដែល​មាន​អ្នក​ជួយ​ណែនាំ
ផ្លូវ​ទៅ​កាន់​ភាព​ជា​អ្នកមាន​មិនមែន​ជា​ផ្លូវ​ពិសេស​ទាំងស្រុង​ទេ ។ មាន​មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​ឆ្លងកាត់​ពី​មុន​មក ហើយ​ពួក​គេ​ជា​ប្រភព​ចំណេះដឹង​និង​បទ​ពិសោធន៍​ល្អ​ៗ​ក្នុង​ការ​ណែនាំ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ទៀត​ក្លាយជា​បុគ្គល​ដែល​ជោគជ័យ​ដែរ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ