ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​១៨​គ្រួសារ​ស្រែ​កថា អយុត្តិ​ធម៌​​ណាស់ សុំ​តុលាការ​បើក​បេះដូង​ផង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​១៨​គ្រួសារ រស់នៅ​ភូមិ​អណ្ដូងប្រេង ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ បន្ទាប់​មន្ត្រី​សុរិយោដី​បាន​ធ្វើការ​វាស់វែង​ដីធ្លី​ជា​ប្រព័ន្ធ និង​ត្រូវ​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​ទៅ​ហើយ ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​នៅ​ភ្នំពេញ​មក​ប្ដឹង​ទាស់​ដោយ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​១៨​គ្រួសារ រស់នៅ​ភូមិ​អណ្ដូងប្រេង ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ បន្ទាប់​មន្ត្រី​សុរិយោដី​បាន​ធ្វើការ​វាស់វែង​ដីធ្លី​ជា​ប្រព័ន្ធ និង​ត្រូវ​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​ទៅ​ហើយ ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​នៅ​ភ្នំពេញ​មក​ប្ដឹង​ទាស់​ដោយ អះអាង​ថា ប្រជាពលរដ្ឋ​បាន​រំលោភ​យក​ដី​គាត់​ទៅ​វិញ ។

មិន​ត្រឹមតែ​ប៉ុណ្ណឹង ត្រូវ​បាន​តុលាការ​ចេញ​ដីកា​រក្សា​ការពារ តាម​បណ្តឹង​របស់​ស្ត្រី​រូប​នោះ មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​សុរិយោដី​ចេញ​ប្លង់​កម្មសិទ្ធិ​ទៀត​ផង ។

ជួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​16 ខែកុម្ភៈ ឆ្នាំ​2020 ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ដី​របស់​ពួក​គាត់​ដែល​ត្រូវ​បាន​ស្ត្រី​មួយ​រូប​ប្ដឹង​ទាមទារ​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​សូ​រិ​យោ​ដី​ចេញ​ប្លង់​នោះ​មាន​ចំនួន​ជាង​៨​ហិ​កតា ដោយ​ក្នុង​នោះ​មាន​ដី​ធ្វើស្រែ ដី​ធ្វើ​ចម្ការ និង​ដី​លំនៅ​ឋាន ។

ពួក​គាត់​បាន​បញ្ជាក់​ថា ពួក​គាត់​បាន​កាន់កាប់ អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨៤ មក​ម្ល៉េះ ដោយ​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​-​ឃុំ​ទៀត​ផង ។ នៅ​ឆ្នាំ​២០១៨ គ្រា​ដែល​មន្ត្រី​ជំនាញ​សុរិយោដី​ចុះ​វាស់វែង​ដីធ្លី​ជា​ប្រព័ន្ធ ពួក​គាត់​ក៏​បាន​ចូលរួម​វាស់​ជាមួយ​សូ​រិ​យោ​ដី​ដែរ​។ ក្រោយ​ពេល​ការ​វាស់វែង​ត្រូវ​បាន​បញ្ចប់ មន្ត្រី​ជំនាញ​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​រួច​ទៅ​ហើយ​។

ប៉ុន្តែ​ស្រាប់តែ​ក្រោយ​ពី​ការ​បិទ​ផ្សាយ​ជា​សារ​ធារ​ណៈ ក៏​មាន​ស្ត្រី​ម្នាក់​ឈ្មោះ ទូច សុ​ផា​នី នៅ​រាជធានី​ភ្នំពេញ បាន​ប្ដឹង​ពួក​គាត់​ថា បាន​ទន្ទ្រាន​កាន់កាប់​លើ​ដី​របស់​គេ​ទៅ​វិញ ។ បន្ទាប់​មក​តុលាការ​បាន​ចេញ​ដីកា​រក្សា​ការពារ មិន​ឲ្យ​ពួក​គត់ ដូរ​លក់ដូរ​លើ​ដី​នោះ​ទេ តែ​អាច​អាស្រ័យ​ផល​បាន និង​មិន​ឲ្យ​មន្ត្រី​សូ​រិ​យោ​ដី​ចេញ​ប្លង់​កម្មសិទ្ធិ​ឱ្យ​ទេ ។

ហេតុនេះ​ហើយ ទើប​ពួក​គាត់​សូម​សំណូមពរ​ដល់​តុលាការ មេត្តា​ជួយ​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គាត់​ផង ជា​ពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច ប៊ុ​ន រ៉ា​នី ហ៊ុន​សែន សូម​មេត្តា​ជួយ​ពួក​គាត់​ទាំង​១៨​គ្រួសារ​នេះ​ផង ។

ជុំវិញ​បញ្ហា​នេះ ភាគី​ម្ខាង គឺ​អ្នកស្រី ទូច សុ​ផា​នី ដែល​នៅ​រាជធានី​ភ្នំពេញ ភ្នាក់ងារ​យើង​មិន​អាច​សុំ​ធ្វើការ​ទំនាក់ទំនង​បាន​ទេ ។

ព័ត៌មាន​ពិស្តា​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ