ស្តេច​ស Real Madrid ត្រៀម​លុយ​ធំ​នាំ​យក​ខ្សែប្រយុទ្ធ​ឆ្នើម Man City ម្នាក់​ចូល​ក្លិប


តាម​សេចក្តីរាយការណ៍​របស់ The Sun បានឱ្យ​ដឹង​ថា Real Madrid នឹង​ព្យាយាម​ទាញ​យក​ផលប្រយោជន៍​ពី​បម្រាម​របស់ UEFA ទៅ​លើ​ក្លិប Manchester City ដោយ​ព្យាយាម​ទាក់​ទាញ​ខ្សែប្រយុទ្ធ Raheem Sterling របស់​ពួក​គេ ក្នុង​ការ​ផ្លាស់​មក​កាន់​ទឹកដី Bernabeu ជាមួយនឹង​ការ​ដេញថ្លៃ ១៨០​លាន​ផោន ។

UEFA បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​នេះ​ថា Man City នឹង​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ប្រកួត​ពានរង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប​ទាំង​២ រយៈពេល​២​ឆ្នាំ ដោយសារ​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់ Financial Fair Play ស្រប​ពេល​ដែល​ពួក​គេ​នឹង​បន្ត​ប្តឹង​ឧទ្ធរណ៍​ទៅ​កាន់​តុលាការ​អាជ្ញាកណ្តាល ។ ប៉ុន្តែ​ប្រសិនបើ​ការ​ប្តឹង​ឧទ្ធរណ៍​មិន​ទទួល​បាន​ជោគជ័យ កីឡាករ​ឆ្នើម ៗ​ជា​ច្រើន​របស់​ពួក​គេ នឹង​ស្វែងរក​ការ​ផ្លាស់​ចេញពី​ក្លិប​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Manchester មួយ​នេះ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ