ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ចាត់វិធានការ​លើ​វី​ដេ​អូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ​មួយ​ចំនួន និង​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ជ្រុលនិយម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​អោយ​ក្រសួងមហាផ្ទៃ ធ្វើ​ការងារ​ក្នុង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ពិនិត្យ​មើល និង​ចាត់វិធានការ​លើ​វី​ដេ​អូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ​មួយ​ចំនួន ដែល​បាន​ថត និង​បែកធ្លាយ​ដោយ​ខ្លួនឯង ដែល​មាន​តាម​វេ​ប​សាយ​មួយ​ចំនួន ព្រោះ​នេះ​ពិតជា​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិត្ត​យស…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​អោយ​ក្រសួងមហាផ្ទៃ ធ្វើ​ការងារ​ក្នុង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ពិនិត្យ​មើល និង​ចាត់វិធានការ​លើ​វី​ដេ​អូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ​មួយ​ចំនួន ដែល​បាន​ថត និង​បែកធ្លាយ​ដោយ​ខ្លួនឯង ដែល​មាន​តាម​វេ​ប​សាយ​មួយ​ចំនួន ព្រោះ​នេះ​ពិតជា​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិត្ត​យស និង​សីលធម៌​របស់​ស្ត្រី​ខ្មែរ ហើយ​ណាមួយ​កម្ពុជា​ក៏​គ្មាន​ច្បាប់​អោយធ្វើ​បែប​នោះ​ឡើយ ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២០ របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​» ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ។ នេះបើយោងតាមផេកសម្តេចតេជោ ។

ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ព្រមាន​ចាត់វិធានការ​អ្នក​ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​តាម​អន​ឡាញ​មួយ​ចំនួន ដែល​មានការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ជ្រុលនិយម ហើយ​ធ្វើការ​ផ្សព្វផ្សាយ​(Live) លក់​ផលិតផល​របស់​ខ្លួន​លើ​បណ្តាញ​សង្គម​ផ្សេង​ៗ ដែល​នេះ​ក៏​ជា​ការ​ប៉ះពាល់​ដល់​តម្លៃ សីលធម៌ និង​កិត្តិយស​ស្ត្រី​ខ្មែរ​យើង​ផង​ដែរ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ជំរុញ​អោយ​មានការ​បង្កើន​សមត្ថភាព​មន្ត្រីរាជការ​ស៊ី​វិល ជា​ស្ត្រី​តាម​ការ​បណ្តុះបណ្តាល​សមត្ថភាព ដើម្បី​អោយ​ស្ត្រី​បាន​កាន់​តួនាទី​ផ្សេង​ៗ​ក្នុង​ក្រសួង​ស្ថាប័ន ដើម្បី​អោយ​ចំនួន​ស្ត្រី​មានការ​កើន​ឡើងជា​បន្តបន្ទាប់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ