ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោមរោមមើល​ពេញបុរី ខណៈយុវជនម្នាក់​ឡើងលើដំបូលផ្ទះគេ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិនដឹងមូលហេតុអ្វីទេ ស្រាប់តែ​ឃើញ​យុវជន​ម្នាក់​​ឡើង​លើដំបូល​ផ្ទះ​​គេ បង្ក​ការ​ភ្ញាក់ផ្អើលដល់ប្រជា​ពលរដ្ឋនាំគ្នាចោមរោមមើល​ ហើយ​ត្រូវ​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ចុះ​ទៅ​អន្តរាគមន៍​ចាប់​ឃាត់​បាន​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ មិនដឹងមូលហេតុអ្វីទេ ស្រាប់តែ​ឃើញ​យុវជន​ម្នាក់​​ឡើង​លើដំបូល​ផ្ទះ​​គេ បង្ក​ការ​ភ្ញាក់ផ្អើលដល់ប្រជា​ពលរដ្ឋនាំគ្នាចោមរោមមើល​ ហើយ​ត្រូវ​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ចុះ​ទៅ​អន្តរាគមន៍​ចាប់​ឃាត់​បាន​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង​ក្នុង​បុរី​ជីប​ម៉ុង ភូមិ​ទូល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជ័យ ។

យុវជន​ខាងលើ​ឈ្មោះ ណុ​ប ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក ស្នាក់​នៅ ភូមិ​ទូល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ក្រូច ឃុំ ជ្រុង​ពពេល ស្រុក​រំដួល ខេត្តស្វាយរៀង​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថ​ត​កិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ជា​ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ​បាន​ទូរស័ព្ទ​មក​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​១ ដោយ​ប្រាប់​ថា មាន​បុរស​ម្នាក់​បាន​លួច​ឡើង​ទៅ​លើដំបូល​ផ្ទះ​របស់​គាត់​។ ភ្លាម​ៗ​នោះ​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បាន​ចុះ​ទៅ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ ដោយ​ឡើង​ទៅ​លួងលោម​ជិត​១​ម៉ោង ទើប​ចាប់​ឃាត់ខ្លួន​នាំ​ចុះ​មក​ក្រោម រួច​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​១​ដើម្បី​ធ្វើការ​សាកសួរ​តែ​ម្តង​។

តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​និង​បងប្អូន​របស់​យុវជន​ម្នាក់​ខាងលើ​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ ឃើញ​យុវជន​ខាងលើ​ចេះ​តែ​ដើរ​ចុះ​ដើរ​ឡើង​ទៅ​វិញ​ទៅ​មក ធ្វើ​ឱ្យ​ពួក​គាត់​មានការ​សង្ស័យ​ដែរ បន្ទាប់​មក​ស្រាប់តែ​បាត់​ខ្លួន​តែ​ម្ដង​។ លុះដល់​វេលា​ម៉ោង​កើតហេតុ​ក៏​ស្រាប់តែ​ឃើញ​​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើលនាំគ្នាចោមរោមមើល​​នៅ​កន្លែង​កើតហេតុ ពេល​ពួក​គាត់​រត់​ទៅ​មើល ទើប​ឃើញ​ប្អូនប្រុស​របស់​ពួក​គាត់​នៅ​លើដំបូល​ផ្ទះ​របស់​គេ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ចោម​ចៅ​ទី​១​បាន​បញ្ជូន​យុវជន​ម្នាក់​ខាងលើ​ទៅ​ផ្នែក​សង្គមកិច្ច​ដើម្បី​យក​ទៅ​ធ្វើការ​អប់រំ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ