ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​នឹង​អភិវឌ្ឍន៍​តំបន់​ផ្សេង​ៗ​ជាប់មាត់​សមុទ្រ​ទាក់ទាញ​ភ្ញៀវ​ទេចរ​កាន់តែ​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​នឹង​អភិវឌ្ឍន៍​តំបន់​ផ្សេង​ៗ​ជាប់មាត់​សមុទ្រ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេចរ​ឲ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត ហើយ​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​ក្រុម​អាជីវករ​នៅ​តំបន់​ទាំងនោះ ។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​សាយ សំ​អាល់ ។ យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​នឹង​អភិវឌ្ឍន៍​តំបន់​ផ្សេង​ៗ​ជាប់មាត់​សមុទ្រ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេចរ​ឲ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត ហើយ​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​ក្រុម​អាជីវករ​នៅ​តំបន់​ទាំងនោះ ។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​សាយ សំ​អាល់ ។

យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ព្រះ​សីហ​នុ​នៅ​អំឡុង​កិច្ចប្រជុំ​ជាមួយ​ក្រុម​អាជីវក​ដែល​រក​ទទួលទាន​ក្នុង​វិស័យ​ធុរកិច្ច និង​សភាពាណិជ្ជកម្ម​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​នេះ ដើម្បី​ពង្រឹង​ផលិតភាព​របស់​ខ្លួន និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ​កម្ពុជា និង​កន្លែង​ទេសចរណ៍​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ឱ្យ​កាន់តែ​ច្រើន​ឡើង ។

ក្នុង​ជំនួប​លោក​សាយ សំ​អាល់​បាន​បញ្ជាក់​ថា​៖ «​យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​បន្ត​កសាង​កេរ្តិ៍ឈ្មោះ និង​សក្តានុពល​របស់​ខេត្ត​ព្រះ​សីហ​នុប​ន្ថែ​ម​ទៀត​ព្រមទាំង​បង្កើន​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ដោយ​ខិតខំ​ជួយ​ផ្សព្វផ្សាយ​បង្កើន​ការងារ និង​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ និង​បង្ហាញ​ពី​ទំនុកចិត្ត​ដល់​ភ្ញៀវ​ទេសចរ​ទាំង​ផ្នែក​សេវាកម្ម បដិសណ្ឋារកិច្ច និង​ផាសុកភាព​របស់​ភ្ញៀវ​ទេសចរ ។

ដូច្នេះ​សូម​បងប្អូន​ពង្រឹង​សេវាកម្ម​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ដោយ​ចូលរួម​អនុវត្ត​ស្តង់ដា​អាស៊ាន ព្រោះ​យើង​ចង់ឱ្យ​ខេត្ត​ព្រះ​សីហ​នុ​ជា​ទិស​ដៅ​ទេសចរណ៍​សម្រាប់​ប្រជាជន​នៃ​សមាគម​ប្រជាជាតិ​អាស៊ាន​ដែល​អាច​មក​លម្ហែកាយ​នៅ​ថ្ងៃ​ចុង​សបា្ត​ហ៍​របស់​ពួក​គេ​» ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​កសាង​ខេត្ត​ព្រះ​សីហ​នុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​របស់​កម្ពុជា​ដោយសារ​តែ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​ពោ​ពេញ​ដោយ​សក្តានុពល​ការទូត​សេដ្ឋកិច្ច​ទេសចរណ៍ ។

លោក​រដ្ឋមន្ត្រី​ថា ៖«​ហេតុ​ដូច្នេះ​បានជា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​អនុញ្ញាត​ប្រើប្រាស់​ថវិកា​ចំនួន​៣០០​លាន​ដុល្លារ ដើម្បី​ស្ថាបនា​ផ្លូវថ្នល់​ចំនួន​៣៤ ខ្សែ​ប្រវែង​ជាង​៩០​គីឡូម៉ែត្រ រួម​នឹង​ការ​កសាង ប្រព័ន្ធ​លូ​ទឹកភ្លៀង លូ​ទឹក​កខ្វក់ និង​ការ​រៀបចំ​ឆ្នេរសមុទ្រ​ឡើង​វិញ​ឱ្យ​មាន​សោភ័ណ​ភាព​» ។

ជាមួយ​គ្នា​នេះ​សភាពាណិជ្ជកម្ម ខេត្ត​ព្រះ​សីហ​នុ តំណាង​ឱ្យ​អ្នក​ប្រកប​អាជីវកម្ម​នៅ​ខេត្ត​ព្រះ​សីហ​នុ​ក៏​បាន​នាំ​យក​នូវ​សំណើ​មួយ​ចំនួន ដើម្បី​អាជ្ញាធរ​ខេត្ត និង​រាជរដ្ឋាភិបាល​ជួយ​ដំណោះស្រាយ ។ ចំពោះ​សំណើ​ដែល​បាន​លើក​ឡើង​ត្រូវ​បាន​ឯកឧត្តម​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ទទួលយក​មក​ពិនិត្យ និង​ជួយ​ដោះស្រាយ ។ លោក​ក៏​បាន​ស្នើ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​ជួប​ប្រទះ​បញ្ហា​សូម​ផ្តល់​ប ញ្ជី​បញ្ហា​ដែល​ជួប​ប្រទះ ដើម្បី​ងាយស្រួល​ដោះស្រាយ ។ លោក​បាន​គូសបញ្ជាក់​ថា ៖ «​យើងខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​ដោះស្រាយ​ក្តី​កង្វល់​របស់​បងប្អូន​ឱ្យ​អស់​លទ្ធភាព​ព្រោះ​យើងខ្ញុំ​ជា​អ្នកបម្រើ​បងប្អូន​ប្រជាពលរដ្ឋ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ