ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ឡូ​តិ៍​ជិត​៥​ហិ​កតា​អណ្តាតភ្លើង​លេប​ត្របាក់​ខ្ទេច សង្ស័យ​លួច​ដុត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដី​ឡូ​តិ៍​មួយ​កន្លែង​ជិត​៥​ហិច​តា ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ប្តឹង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ភ្លាម​ៗ កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដី​ឡូ​តិ៍​មួយ​កន្លែង​ជិត​៥​ហិច​តា ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ប្តឹង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ភ្លាម​ៗ កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ដី​ឡូ​តិ៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ មាន​ភ្លើង​បាន​ឆាបឆេះ​ក្នុង​ដី​ឡូ​តិ៍​ខាងលើ ដោយ​គេ​សង្ស័យ​ថា មាន​អ្នក​លួច​ដុត ។ ទីតាំង​ខាងលើ​នេះ គឺ​ដោយ​មាន​របង​ព័ទ្ធ​ជុំវិញ ហើយ​នៅ​ខាងក្រៅ​របង​មានផ្ទះ​ប្រជាពលរដ្ឋ និង​រោងចក្រ​ជា​ច្រើន​កន្លែង​ផង​ដែរ ។

តាម​សំដី​សមត្ថកិច្ច​នៅ​ទីតាំង​កន្លែង​កើតហេតុ បាន​បញ្ជាក់​ប្រាប់​ថា កន្លែង​ឆេះ​ខាងលើ​នេះ ទោះជា​ស្ថិត​នៅ​ក្នុង​របង​ក៏​ដោយ តែ​ខ្លាច​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ និង​រោងចក្រ ដូច្នេះ​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ។ ក្នុង​នោះ​ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ខណ្ឌ​កំ​បូល មក​ជួយ​ពន្លត់​ចំនួន​១​គ្រឿង និង​រថយន្ត​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​មក​ជួយ​ពន្លត់​ចំនួន​២​បន្ថែម សរុប​ចំនួន​៣​រថយន្ត ទើប​មិន​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ