ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួប​គ្រោះ​អកុសល​ជិត​ស្តុ​ប​ទួល​ពង្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​សង្ស័យ​ទាក់​ដៃចង្កូត​គ្នា​ដួល​ខ្ទាត​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​កិន បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បើកបរ​រថយន្ដ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​សង្ស័យ​ទាក់​ដៃចង្កូត​គ្នា​ដួល​ខ្ទាត​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​កិន បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បើកបរ​រថយន្ដ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។
ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​បេតុង​ច្រកចូល​ផ្សារ​ទួល​ពង្រ​ ជិត​ស្តុ​ប​ទួល​ពង្រ ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភាគី​ខាង​រថយន្ដ​កុងតឺន័រ​មួយ​គ្រឿង​ខាងលើ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៣៥៨១ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។ ចំណែក​ភាគីខាង​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ព​ណ៌​​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CF-៤៧៥០ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ទាក់​ដៃចង្កូត​គ្នា​ជាមួយនឹង​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត​មិន​ស្គាល់​ម៉ាក ហើយ​ដួល​ម៉ូតូ​បោក​នឹង​ផ្លូវ ចំណែក​បុរស​រង​គ្រោះ​បាន​ខ្ទាត​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ខាងលើ​ដែល​កំពុង​តែ​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ បណ្ដាល​ឲ្យ​កិន​ចំ​ក្បាល​បុរស​រង​គ្រោះ​បែក​ទាំង​មួក​សុវត្ថិភាព​ទៀត ហើយជនរងគ្រោះ​ក៏​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង​។ ភ្លាម​ៗ​នោះ​ដែរ​អ្នក​រថយន្ដ​កុងតឺន័រ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

បន្ទាប់​ពី​កើតហេតុ គេ​ឃើញ​បងប្អូន​និង​ក្រុម​គ្រួសារ​របស់​បុរស​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ ដោយ​មិន​ជឿ​ថា​ជន​រង​គ្រោះ​បាត់បង់​ជីវិត​ទេ ក៏​នាំ​គ្នា​ធ្វើ​ចលនា​ឱ្យ ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ។ ភ្លាម​ៗ​នោះ​កំលាំង​សមត្ថកិច្ច​នគរបាល​ចោម​ចៅ​ទី​១​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​នឹង​ជួយ​ធ្វើ​ចរាចរណ៍ ដោយ​បើក​យក​រថយន្ត​កុងតឺន័រ​ចេញពី​កន្លែង​កើតហេតុ​ទៅ​ដាក់​អែប​ខាង​ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ ។

ក្រោយ​ពេល​កើតហេតុ ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​យក​រថយន្ត​កុងតឺន័រ និង​ម៉ូតូ​ទៅ​រក្សា​ទុក រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ចំណែក​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ