ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង Big Apple Donuts & Coffee គម្រប់​ខួប ៥​ឆ្នាំ ជាមួយ​ការ​ចែក​ដូ​ណាត់ ៥០០​នំ ដល់​កុមារ​កំព្រា​នៅ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ 13 កុម្ភៈ 2020 ហាង Big Apple Donuts…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ 13 កុម្ភៈ 2020 ហាង Big Apple Donuts &Coffee បាន​នាំ​យកនំ​ដូ​ណាត់​ចំនួន ៥០០​នំ ទៅ​ចែក​ជូន​ប្អូន​ៗ​កុមារ​កំព្រា​នៅ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ ដែល​ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ ១ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ការ​ចែក​ជូន​នំ​ដូ​ណាត់​ដល់​ប្អូន​ៗ​កុមារ​នៅ​ក្នុង​ឱកាស​គម្រប់​ខួប ៥​ឆ្នាំ​នេះ គឺជា​កាយវិការ​សប្បុរស​ធម៌​មួយ​ក្នុង​ការ​ជួយ​ចែករំលែក​ក្តី​ស្រឡាញ់​ទៅ​ដល់​ប្អូន​ៗ​កុមារ​កំព្រា​ឱ្យ​ពួក​គេ​ទទួល​បាន​ញ៉ាំ​នំ​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​មក​ពី​ម៉ាក​ល្បីឈ្មោះ Big Apple Donuts & Coffee ដែល​ជា​ហាង​ដូ​ណាត់​ដំបូង​គេ​ដែល​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ។

ជាមួយ​ទឹកមុខ​សប្បាយ​រីករាយ​ប្អូន​ៗ​បាន​សម្តែង​នូវ​ការ​អរគុណ​ដល់​ហាង​នំ​ដូ​ណាត់ Big Apple Donuts & Coffee ដែល​បាន​ផ្តល់​ជា​អំណោយ​ជា​នំ​ដូ​ណាត់​ដ៏​ឈ្ងុយ​ឆ្ងាញ់​នេះ​ដល់​ពួក​គេ ។

សូម​រំឭក​ផង​ដែរ​ថា Big Apples Donuts &Coffee គឺជា​ម៉ាក​នំ​ដូ​ណាត់​ដ៏​ល្បីល្បាញ​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ត្រូវ​បាន​នាំ​ចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន Star Food Enterprise Co., Ltd​។ លើស​ពី​សោភ័ណ​ភាព គឺ​គុណភាព ដែល​ជាក់ស្តែង Big Apple Donuts & Coffee តែងតែ​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​នំ​ដូ​ណាត់​ល្អ​ៗ​ជា​ច្រើន ដែល​មាន​រហូត​ទៅ​ដល់ ៣៦ រសជាតិ រួម​ជាមួយ​កាហ្វេ តែ ភេសជ្ជៈ​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ជា​ច្រើន​ប្រភេទ​ផង​ដែរ ។

គុណសម្បត្តិ​ដ៏​ពិសេស​នៃ​នំ​ដូ​ណាត់​របស់ Big Apple គឺ​ចេញ​មក​ពី​រូបមន្ត​ប្រចាំ​ម៉ាក​មាន​តែ​មួយ​គត់ ជាមួយនឹង​ការ​លាយ​បញ្ចូល​គ្នា​នៃ​គ្រឿងផ្សំ​នាំ​ចូល​ជាង ២០​មុខ យ៉ាង​សម្រិតសម្រាំង​បំផុត ដើម្បី​ទទួល​បាន​នំ​ដូ​ណាត់​ទន់​ឆ្ងាញ់​ប្រកបដោយ​គុណភាព​ខ្ពស់ ។

Big Apple Donuts and Coffee បាន​បើក​ដំណើរការ​ដំបូង​កាលពីដើម​ឆ្នាំ ២០១៥ ហើយ​មក​ទល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​បាន​ពង្រីក​សាខា​បាន​ចំនួន ៧​ទីតាំង ហើយ​នៅ​ទីក្រុង​ភ្នំពេញ ដែល​រួម​មាន​៖ សាខា​ទួល​គោក -​សាខា ម៉ៅ​សេ​ទុង -​សាខា​កម្ពុជា​ក្រោម -​សាខា​បឹង​ត្របែក -​សាខា អ៊ី​ដឹ​ន​ហ្គា​ដឹ​ន -​សាខា​ឈូក​មាស​ផ្លា​ហ្សា និង​សាខា​ថ្មី អូ​ឡាំ​ព្យា ៕ ដោយ​សហការ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ