ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លៀកពាក់​ស្អាតបាត​បន្លំ​ខ្លួនស៊ី​ការ​គេ​ហើយ ថែម​ទាំង​ឆ្លៀត​លួច​ចូល​ផ្ទះ​អ្នក​ភូមិ​ទៀត

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ​នេះ ខណៈ​ដែល​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​បាន​សម្រុក​ព័ទ្ធ​ចាប់​ជនសង្ស័យ​ម្នាក់ កំពុង​ធ្វើ​សកម្មភាព​លួច​ទ្រ​ព​សម្បត្តិ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​ផ្សា…

ខេត្តកំពង់ឆ្នាំង ៖​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ​នេះ ខណៈ​ដែល​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​បាន​សម្រុក​ព័ទ្ធ​ចាប់​ជនសង្ស័យ​ម្នាក់ កំពុង​ធ្វើ​សកម្មភាព​លួច​ទ្រ​ព​សម្បត្តិ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​ផ្សា ស្រុក​បរិបូរ​ណ៌ ។

តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ៖ នៅ​ថ្ងៃ​កើតហេតុ​ក្នុងភូមិ​មាន​ពិធីការ​កូន​ក​ម្លោះ​ក្រមុំ​របស់​អ្នក​ភូមិ ។ ពេល​នោះ​គេ​បានឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​មួយ​គ្រឿង​មក​បន្លំ​ចូល​ហូប​ការ​ដូច​គេ​ដែរ ប៉ុន្តែ​គ្មាន​នរណា​ចាប់អារម្មណ៍​ឡើយ ។ លុះ​ក្រោយ​ហូប​ការ​ជិត​រួច គេ​ឃើញ​ជនសង្ស័យ​ម្នាក់​បាន​ចេញ​ក្រៅ​បាត់​ទៅ ។ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​ធ្វើ​ជា​ទៅ​បត់ជើងតូច​ដែល​មាន​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​រោងការ ។ ពេល​ទៅ​ដល់ទី​នោះ​ជនសង្ស័យ​បាន​កាត់​សោ​បន្លំ​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ក្លាំ​ង គី​ម​ហុង អាយុ​៣៥​ឆ្នាំ ប្រកប​មុខរបរ​ហ្វូ​តូ​គុប​ពី ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ​រវល់​មក​ហូប​ការ​នៅ​ក្បែរ​នោះ​ដែរ ។

ពេល​ចូល​ដល់​ក្នុងផ្ទះ​ជនសង្ស័យ​បាន​បើកភ្លើង និង​ធ្វើ​សកម្មភាព​រើ​កកាយ​ពេញ​ផ្ទះ ដើម្បី​រក​ទ្រព្យសម្បត្តិ​មាន​តម្លៃ ។ ជាមួយនឹង​សកម្មភាព​របស់​ជនសង្ស័យ​ខាងលើ​នេះ​ក៏​មានកូន​ស្រី​ម្ចាស់ផ្ទះ​មួយ​ផ្សេង​ទៀត​ប្រកប​មុខរបរ​(​វី​ង​) ដែល​នៅ​ជិត​គ្នា​ជាមួយ​ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​បានឃើញ​សកម្មភាព​របស់​ជនសង្ស័យ​តាម​កា​មេ​រា​សុវត្ថិភាព រួច​ក៏​បាន​ទូរស័ព្ទ​ទៅ​ម្តាយ​របស់​នាង​ដែល​កំពុង​ពិសា​ការ​ដែរ ហើយ​ម្តាយ​នាង​បាន​ប្រាប់​បន្ត​ទៅ​ម្ចាស់ផ្ទះ​ឈ្មោះ ក្លាំ​ង គី​ម​ហុង ជា​ជន​រង​គ្រោះ​ទើប​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ លើកគ្នា​មក​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​ខាងលើ​តែ​ម្តង ។

ក្រោយ​ពេល​ចាប់​បាន​ប្រជាពលរដ្ឋ​បាន​បញ្ចេញ​កំហឹង​ខ្លះ ដើម្បី​សួរ​ចម្លើយ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ឈ្មោះ កែប សំនៀង អាយុ​៣៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​អន្លង់​ត្នោត ឃុំ​អន្លុង​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ប៉ុន្តែ​មាន​ទីលំនៅ​បច្ចុប្បន្ន​ស្រុក​ស្អាង ខេត្តកណ្ដាល ។ រូបគេ​មាន​គ្នា​២​នាក់​បាន​បន្លំ​ខ្លួន​ចូល​មក​ស៊ី​ការ​គេ​មែន ។ ប៉ុន្តែ​ពេល​ស៊ី​ការ​ជិត​រួច​អ្នក​ដែល​មក​ជាមួយ​បាន​ចេញ​ទៅ​បាត់ ដោយ​ទុក​រូបគេ​ឲ្យ​ធ្វើ​សកម្មភាព​លួច តែ​មិន​បាន​សម្រេច​ត្រូវ​គេ​ចាប់​តែ​ម្តង ។ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ប្រជា​ការពារ​ប្រគល់​ជូន​សមត្ថកិច្ច​កងរាជអាវុធហត្ថ ស្រុក​បរិបូរ​ណ៌ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ