ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ិ​ន សុ​ភិន ជិះ​យន្តហោះ​យក​ពាន​ទៅ​ជូន​លោក យស បូ​វណ្ណៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​កន្លង​ទៅ​មុន​នេះ លោក​អ៊ិ​ន សុ​ភិន បាន​ចូលរួម​កម្មវិធី​មហោស្រព​កុន​មួយ​នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន​។ ឱកាស​នោះ​ស្នាដៃ​រឿង «​លោកឪពុក​» ឈ្នះ​ពាន​តួ​សម្តែង​សម បាន​ទៅ​លើ​លោក យស…

កាលពី​កន្លង​ទៅ​មុន​នេះ លោក​អ៊ិ​ន សុ​ភិន បាន​ចូលរួម​កម្មវិធី​មហោស្រព​កុន​មួយ​នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន​។ ឱកាស​នោះ​ស្នាដៃ​រឿង «​លោកឪពុក​» ឈ្នះ​ពាន​តួ​សម្តែង​សម បាន​ទៅ​លើ​លោក យស បូ​វណ្ណៈ​។ ដើម្បី​ជា​ការ​តប​ចង់​ឃើញ​ពាន លោក​សុ​ភិន បាន​ស្តា​ត់​ហោះ​ទៅ​អា​មេ​រិ​ក ដើម្បី​យក​ពាន​ជូន​លោក​វណ្ណៈ ធ្វើ​ឱ្យ​សាមីខ្លួន​អរ​រំភើប ហើយនឹង​រិះរក​ពេល​ថត​សម្តែង​ភាពយន្ត​ខ្មែរ​ទៀត ក្រោយ​មានឱកាស​ឈ្នះ​លើ​ឆាក​អន្តរជាតិ​។

ក្នុង​ប៉ុន្មាន​ថ្ងៃនេះ ផលិតករ​ល្បីឈ្មោះ លោក អ៊ិ​ន សុ​ភិន ត្រូវ​គេ​ឃើញ​បង្ហាញ​សកម្មភាព​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​យ៉ាង​សស្រាក់សស្រាំ ដោយ​គេ​ឃើញ​វត្តមាន​របស់​លោក​មានការ​ណាត់​ជួប​ទាំង​អ្នកជំនួញ ទាំង​លោក យស បូ​វណ្ណៈ ជា​សិល្បករ​ជើង​ចាស់ និង​ទាំង​ផលិតករ​កម្មវិធី​លំដាប់​ពិភពលោក​ជាដើម​។

លោក អ៊ិ​ន សុ​ភិន បញ្ជាក់​ពី​សហរដ្ឋអាមេរិក​មក​ថា មាន​ហេតុផល​៣​ដែល​លោក​ចំណាយពេល​មក​ដល់​អា​មេ​រិ​ក​លើក​នេះ ទី​១ គឺ​មក​ចរចា​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​អាជីវកម្ម​ដឹក​ជញ្ជូន​ដែល​ជា​ក្រុមហ៊ុន​ក្រៅ​សិល្បៈ​របស់​លោក ទី​២ ដើម្បី​យក​ប័ណ្ណសរសើរ​មក​ប្រគល់​ជូន​តារា​សម្ដែង លោក យស បូ​វណ្ណៈ ដែល​ត្រូវ​បាន​មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​ទីក្រុង​ម៉ា​កាវ កន្លង​ទៅ ប្រគល់​ពាន​ឱ្យ និង​ទី​៣ គឺ​ដើម្បី​យកបែប​បទ​ឯកសារ​មក​ឆ្លង​ជាមួយ​គណៈកម្មការ​មហោស្រព​ភាពយន្ត​អាស៊ី​អន្តរជាតិ នៅ​សហរដ្ឋអាមេរិក ដើម្បី​យក​ភាពយន្ត​មួយ​ចំនួន​របស់​មហាហង្ស ទៅ​ប្រកួត​ប្រកួតប្រជែង​នៅ​អា​មេ​រិ​ក នា​ពេល​ខាង​មុខ​។

ក្នុង​ចំណោម​គោលបំណង​ទាំង​៣​ខាងលើ លោក​បាន​សម្រេច​រួចរាល់​អស់ហើយ ដោយ​លោក យស បូ​វណ្ណៈ មិន​ត្រឹមតែ​បាន​ទទួល​ប័ណ្ណសរសើរ ដែល​មានឈ្មោះ​របស់​ខ្លួន ដែល​បាន​ពី​មហោ​ស្រព​ភាពយន្ត​នៅ​ម៉ា​កាវ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​យក​ពាន​ដែល​ពាន​រួម​តម្កល់​ទុក​សម្រាប់​ក្រុមហ៊ុន យក​ទៅ​ឱ្យ​លោក​បាន​ថត​ទុកជា​អនុស្សាវរីយ៍ ព្រោះតែ​លោក​មិន​អាច​ទៅ​ទទួល​នៅ​ក្នុង​ទីក្រុង​ម៉ា​កាវ​នា​ពេល​ជាប់​នោះ​ផង​។

ដោយឡែក​សម្រាប់​ការ​ចរចា​ជុំវិញ​ការ​ដាក់​ភាពយន្ត​ចូល​ប្រកួត​នៅ​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​សហរដ្ឋអាមេរិក ក៏​សម្រេច​ផង​ដែរ បន្ទាប់​ពី​ការ​ជជែក​យ៉ាង​លម្អិត​របស់​លោក​ជាមួយ​ថ្នាក់ដឹកនាំ​មហោស្រព គឺ​បាន​ឯកភាព​គ្នា និង​សម្របសម្រួល​គ្នា​លើ​លក្ខខណ្ឌ​ជា​ច្រើន គ្មាន​ការ​ខ្វែងគំនិត​គ្នា​។

យ៉ាងណាមិញ​លោក​នៅ​មិន​ទាន់​បង្ហើប​នៅឡើយ​ទេ​ថា លោក​នឹង​ជ្រើស​ភាពយន្ត​ខ្លាំង​ៗ​របស់​មហាហង្ស​ណាខ្លះ ចូលរួម​ក្នុង​មហោស្រព​នៅ​អា​មេ​រិ​ក​នោះ​។ លោក​យស បូ​វណ្ណៈ បើ​ទោះបីជា​លោក​នៅ​អាម​រិ​ក​ជា​ច្រើន​ឆ្នាំ លោក​នៅ​មិន​បោះបង់​សិល្បៈ​នោះ​ទេ នៅ​តែ​ឆ្លៀតពេល​សម្តែង​ជូន​ខ្មែរ​នៅ​ទីនោះ​។

លោក​វណ្ណៈ គ្រាន់តែ​ផលិតករ ដឹង​ថា លោក​នៅ​តែ​ប្រកាស​ថត​ភាពយន្ត​ម្នាក់​ៗ ទាក់ទង​យក​ទៅ​សម្តែង ប៉ុន្តែ​ដំណើរ​មក​សម្តែង​នៅ​ស្រុក​ទេស​អាច​ទៅ​មុខ​បាន​អាស្រ័យ​លើ​ពេលវេលា អំណោយ​ផល​ច្រើន ទើប​លោក​អាច​ថត​សម្តែង​តាម​សំណូមពរ​ជា​បន្ត​ទៀត​បាន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ