ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីល​ជា​ឱសថ​ដ៏​ស័ក្តិសិទ្ធិ​ជម្រះ​នូវ​កិលេស​តណ្ហា

4 ឆ្នាំ មុន

ព្រះ​សម្ពុទ្ធ​បរមគ្រូ​ទ្រង់​បាន​ប្រទាន​នូវ​ឱវាទ​ប្រៀនប្រដៅ​ប្រាប់​ពី​កិច្ច​ប្រតិបត្តិ ដើម្បី​ឲ្យ​កើតជា​សីល ឲ្យ​បាន​នូវ​សីល ឯ​អ្នក​ទទួល បើ​មិន​ប្រឹង​សាង​ដោយ​ខ្លួនឯង​ទេ ក៏​មិនដឹង​ជា​ទទួល​តាម​វិធី​ណា​បាន​ដែរ ។ ការ​គ្រាន់តែ​ចាំ ឬ​សូត្រ​ថា​តាម​នូវ​សិក្ខាបទ​ទាំងឡាយ ពុំ​មែនមាន​ន័យ​គ្រប់គ្រាន់​ថា​បាន​នូវ​សីល​បរិបូណ៌​នោះ​ឡើយ…

ព្រះ​សម្ពុទ្ធ​បរមគ្រូ​ទ្រង់​បាន​ប្រទាន​នូវ​ឱវាទ​ប្រៀនប្រដៅ​ប្រាប់​ពី​កិច្ច​ប្រតិបត្តិ ដើម្បី​ឲ្យ​កើតជា​សីល ឲ្យ​បាន​នូវ​សីល ឯ​អ្នក​ទទួល បើ​មិន​ប្រឹង​សាង​ដោយ​ខ្លួនឯង​ទេ ក៏​មិនដឹង​ជា​ទទួល​តាម​វិធី​ណា​បាន​ដែរ ។

ការ​គ្រាន់តែ​ចាំ ឬ​សូត្រ​ថា​តាម​នូវ​សិក្ខាបទ​ទាំងឡាយ ពុំ​មែនមាន​ន័យ​គ្រប់គ្រាន់​ថា​បាន​នូវ​សីល​បរិបូណ៌​នោះ​ឡើយ ។ បើ​មិន​យល់​ន័យ​ក្នុង​សិក្ខាបទ​ទាំងឡាយ ហើយ​ចេះ​តែ​សូត្រ​ថា​តាម​គេ​ទាំង​មិនដឹង មិន​យល់​ថា អ្វី​ជា​សីល​ផង​នោះ ហើយ​ខ្វះ​ការ​ប្រតិបត្តិ​ជាក់ស្តែង ក៏​ពុំ​មាន​ន័យ​អ្វី​ទាល់តែ​សោះ​សម្រាប់​ការ​ដុសលាង សម្អាត​ជីវិត​ឲ្យ​ចេញ​ចាក​ផុត​ពី​ភាព​អវិជ្ជា ដែល​ជា​ប្រភព​នៃ​អកុសលកម្ម​ទាំងឡាយ ។

សីល​គឺជា​តួ​កុសល​ចេតនា​ក្នុង​ការ​ប្រព្រឹត្ត និង​រក្សា​នូវ​សិក្ខាបទ​ទាំងឡាយ ដើម្បី​ជម្រះ​នូវ​កិលេស​តណ្ហា ដែល​ប្រឡាក់​ដិតដាម​ក្នុង​សន្តាន​ចិត្ត​ឱ្យ​ស្អាត​ផូរផង់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ