ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះខ្ទេច​បន្ទប់ជួលជាង១០ ​រួមទាំងទ្រព្យសម្បត្តិ​ ដោយមិនដឹងមូលហេតុ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ បន្ទប់​ជួល​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ជាប់​ៗ​គ្នា​ចំនួន​១៥​បន្ទប់ រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ឆេះ​អស់​គ្មាន​សល់ ចំណែក​ផ្ទះ​ចំនួន​៧​ល្វែង​ទៀត​ត្រូវ​បាន​ភ្លើង​ឆេះ​រោល បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដល់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ជា​ច្រើន រួម​ទាំង​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​ជិត​២០​គ្រឿង​ចុះ…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ បន្ទប់​ជួល​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ជាប់​ៗ​គ្នា​ចំនួន​១៥​បន្ទប់ រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ឆេះ​អស់​គ្មាន​សល់ ចំណែក​ផ្ទះ​ចំនួន​៧​ល្វែង​ទៀត​ត្រូវ​បាន​ភ្លើង​ឆេះ​រោល បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដល់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ជា​ច្រើន រួម​ទាំង​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​ជិត​២០​គ្រឿង​ចុះ មក​ជួយ​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែ កុម្ភ​: ឆ្នាំ ២០២០ នៅ​ចំណុច​ផ្ទះ​ជួល​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ក្បែរ​ផ្សារ​ក្រមួន​បឹង​កេងកង តាម​ផ្លូវ​លេខ​៣០០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង​។

បន្ទប់​ជួល​កើតហេតុ​ខាងលើ​មាន​ចំនួន​១៥​បន្ទប់ ដែល​មាន​មនុស្ស​ស្នាក់​នៅ​ចំនួន​២៥​គ្រួសារ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​មាន​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ និង​ហុយផ្សែង​ខ្មៅ​ឃ្មួ​ញ​ខ្មាញ់​ផ្តើម​ចេញពី​បន្ទប់​ជួល​មួយ​កន្លែង​ដែល​នៅ​ខាងក្រោយ​គេ​ក្នុង​ចំណោម​បន្ទប់​ទាំង​១៥ ដែល​ជា​បន្ទប់​របស់​បុរស​ម្នាក់​មក​ជួល​ស្នាក់​នៅ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​រស់នៅ​ក្បែរ​ខាង​ខ្លះ​នាំ​គ្នា​ស្រ​វ៉េ​ស្រា​វ៉ា​រើ​អីវ៉ាន់​យក​ចេញ និង​ខ្លះ​ទៀត​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ និង ទាញ​ទុយោ​ទឹក​យក​មក​បាញ់​ពន្លត់ តែ​មិន​អាច​ពន្លត់​បាន​ឡើយ ហើយ​ភ្លើង​កាន់តែ​ឆេះ​ខ្លាំង​ឡើង​ៗ​រាលដាល​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយទៀត​ជា​បន្តបន្ទាប់​ដែល​នៅ​ជាប់​ៗ​គ្នា​នោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ភ្លាម​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ជា​ច្រើន​នាក់​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដោយ​ឃើញ​ស្ថានភាព​ភ្លើង​ឆេះ​យ៉ាង​ខ្លាំងក្លា​មិន​អាច​គ្រប់គ្រង​បាន និង​ខ្លាចក្រែង​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​ដែល​ធ្វើ​អំពី​ឈើ និង​ថ្ម​នៅ​ក្បែរ​ខាង​ទៀត​នោះ ក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ជិត​២០​គ្រឿង មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ និង​ទប់ស្កាត់ ទើប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ ។

ក្នុង​គ្រោះ​អគ្គិភ័យ​ខាងលើ​បាន​ឆេះ​បំផ្លាញ​អស់​បន្ទប់​ជួល ដែល​ធ្វើ​អំពី​ឈើ​ប្រក់​សង្ក​សី​ចំនួន​១៥​បន្ទប់ និង​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន ចំណែក​ផ្ទះល្វែង​ចំនួន​៧​ល្វែង​នៅ​ក្បែរ​ខាង​ត្រូវ​ភ្លើង​ឆេះ​រោល​ខ្លោច​ដោយសារ​អណ្តាតភ្លើង​ផង​ដែរ តែ​មិន​បង្ក​អោយ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។ ក្នុង​ករណី​អគ្គី​ភ័យ​នេះ​ដែរ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​២៤​គ្រឿង ។

ពាក់ព័ន្ធ​នឹង​ករណី​អគ្គិភ័យ​ខាងលើ​នេះ​ដែរ កម្លាំង​សមត្ថកិច្ច​មិន​ទាន់​ដឹង​ថា ផ្តើម​ឡើង​ដោយសារ​មូលហេតុ​អ្វី​ឡើយ ដោយសារ​តែ​បុរស​ជា​ម្ចាស់​បន្ទប់​បង្ក​បាន​រត់គេច​ខ្លួន​បាត់ និង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៅ​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ